KPT+
៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ
របៀបប្រាប់មនុស្សម្នាក់ ដែលឈប់ស្រលាញ់ ឬសល់តែក្ដីអាណិត ឲ្យគេចាកចេញពីយើង គឺមិនមែនជារឿងងាយៗឡើយ។ យើងអាចចង់រស់នៅតែឯង មិនចង់មានអ្នកណាមកក្បែរខ្លួន តែក៏ត្រូវគិតពីម្ខាងទៀតដែរ។
ប៉ុន្តែប្រសិនបើស្នេហាអ្នកទាំងពីរ ទៅមុខមិនកើត ទៅក្រោយក៏មិនកើត នេះក៏គួរដល់ពេលបញ្ចប់ដូចគ្នាដែរ។
១ ដើរចេញទៅឆ្ងាយ អ្នកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាខ្លួនឯង ដោយឈរនៅកន្លែងនោះ ហើយមានអារម្មណ៍មិនស្រួលទេ។ ត្រូវនិយាយប្រាប់ខ្លួនថា ខ្ញុំត្រូវតែទៅនៅពេលនេះដាច់ខាត។ បើទោះជានៅ ក៏មិនបាននាំអ្វីឲ្យអ្នកទាំងពីរបានសប្បាយចិត្តដែរ។ ចូរចងចាំថា យើងមិនចាំបាច់ធ្វើអ្វីដែលខ្លួនឯងមិនចង់ធ្វើទេ បើចង់ចាកចេញ ចង់នៅតែឯង ក៏ឆាប់ប្រាប់គេ ជាជាងនៅត្រាំត្រែង ដូចយកជីវិតទៅលេងសើចនឹងពេលវេលាខាតចោលទទេ។

២ ប្រាប់ដៃគូដោយផ្ទាល់ ប្រសិនបើយើងជាសាម៉ីខ្លួន មិនហ៊ានប្រឈមមុខដាក់គេទេ នោះនឹងក្លាយជាមហារីក អូសបន្លាយរាប់ឆ្នាំ។ បើយើងឆាប់បញ្ចប់ ឆាប់បានឃើញនូវជីវិតថ្មីឬភ្លឺជាងមុន
វាត្រូវការឲ្យអ្នកក្លាហាន ហ៊ានសម្លឹងមុខចំ ហើយនិយាយផូងៗតែម្ដង។ ពេលខ្លះ អាចធ្វើឲ្យម្ខាងទៀតឈឺ ប៉ុន្តែបើអ្នកទាំងពីរនៅជាមួយគ្នា គ្មានសេចក្ដីសុខផ្លូវចិត្តផង តើគួរទ្រាំនៅតទៀតទេ?
៣ កាត់ផ្ដាច់រាល់ទំនាក់ទំនង សូម្បីតែការឆាត ផ្ញើសារ ឬខលទូរស័ព្ទដូចរាល់ដង សូមឈប់ធ្វើទង្វើនេះ បើចង់កាត់ផ្ដាច់ឲ្យជ្រះស្រលះ។ បញ្ឈប់ការប្រាស្រ័យទាក់ទងទាំងអស់ ហើយបើអ្នកនៅតែបន្ត កុំបន្ទោសអ្នកណា នេះមកពីអ្នកខ្លួនឯងចិត្តទន់នឹងគេ ភ្លេចអាណិតខ្លួនឯងហ្នឹងហើយ។

៤ កុំបង្ហោះអ្វីដែលទាក់ទងនឹងគេ កុំដ្រាម៉ារហូតភ្លេចថា ចំណុចនេះ ក៏អាចទាក់ទាញគេមកដែរ។ ប្រសិនបើចង់បញ្ចប់ទំនាក់ទំនងទៅមុខមិនកើត ទៅក្រោយមិនកើតនេះ សូមឈប់ពីបណ្ដាញសង្គមទាំងអស់ ហើយយកពេលដើរលំហែសម្រាកខួរក្បាល និងចាប់ផ្ដើមជីវិតថ្មី។ ២០២២ ហើយ បើរឿងណាមិនជួយជីវិតឲ្យស្រស់ថ្លាដូចគេជុំវិញទេ គួរផ្ដាច់ទៅ ដៃគូក៏ដោយ ទំនាក់ទំនងមិត្តក៏ដោយ។
៥ កុំអាណិតគេ ភ្លេចអាណិតខ្លួនឯង កុំឲ្យសោះ រឿងទុកឱកាសឲ្យគេ អាណិតគេ ខ្លាចគេឈឺ តែមានមើលរាងកាយខ្លួនឯងបច្ចុប្បន្នដែរទេ។ ជាពិសេស បែកគ្នាហើយ រាប់អានជាមិត្តក៏ពុំគួរដែរ។ មនុស្សខ្លះ អាចគុំយើង ខាងក្រៅសុភាពទន់ភ្លន់ ញញឹមថាមិនអី តែក្នុងចិត្តកំពុងសំងំរកគំនិតបង្ខូចឈ្មោះយើងក៏មាន។ ត្រូវកាត់ទំនាក់ទំនង ដែលអ្នកមានជាមួយគេ ដោយមិនគិតពីរយៈពេល ដែលអ្នកទាំងពីរបានស្គាល់គ្នាឡើយ។

៦ កុំនិយាយដើមគេ យកល្អកុំនិយាយអាក្រក់ពីគេជាមួយអ្នកដទៃ ជាពិសេសប្រសិនបើពួកគេ ជាមិត្តនឹងគ្នា។ រឿងដែល យើងអាចធ្វើបាន គឺកុំនិយាយដើមគេ ហើយឲ្យគេ ស្វែងយល់អំពីខ្លួនគេវិញល្អជាង។
៧ កុំនៅកន្លែងណា ដែលអ្នកទាំងពីរធ្លាប់ទៅជាមួយគ្នា ហាងកាហ្វេ ហាងសៀវភៅ ឬកន្លែងផ្សេងៗ ដែលអ្នកទាំងពីរធ្លាប់ទៅ សូមកុំទៅឲ្យសោះ។ វាដល់ពេលដែលអ្នកត្រូវជ្រើសរើសកន្លែងថ្មី ដើម្បីរំសាយអារម្មណ៍ ចៀសវាងទៅកន្លែងចាស់ នាំតែជួបគេពិបាកធ្វើចិត្ត។
៨ កុំធ្វើអំពើហឹង្សា អំពើហិង្សា មិនមែនជាចម្លើយទេ។ អ្វីដែលអ្នកត្រូវការចុងក្រោយ គឺការស្រុះស្រួលគ្នា និយាយគ្នាដោយបើកចំហ។ មិនថាអ្នកកំពុងប្រើហឹង្សាចំពោះគ្នា ឬអ្នកផ្សេងធ្វើហឹង្សាជំនួសអ្នកទេ វានៅតែមិនមែនជារឿងត្រឹមត្រូវដែលមនុស្សគ្រប់គ្នាមិនគួរធ្វើឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖២០២២ គួរតែដល់ពេល Say «Goodbye» ចំពោះទំនាក់ទំនងទាំង ៤នេះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


