KPT+
ប្រវត្តិមុនសុគតរបស់ព្រះអង្គម្ចាស់ Sheikh Khalifa ម្ចាស់ឈ្មោះអគារខ្ពស់បំផុតលើលោក
មុនពេលសុគត ព្រះអង្គម្ចាស់ Sheikh Khalifa មានព្រះរាជជីវប្រវត្តិមិនធម្មតាឡើយ ទ្រង់ជាស្តេចដែលបានប្រែក្លាយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ហើយគេបានលើកព្រះនាមរបស់ទ្រង់យកទៅដាក់ឈ្មោះអគារខ្ពស់ជាងគេបំផុតក្នុងលោកថែមទៀតផង។

មរណភាពរបស់ព្រះអង្គម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម (UAE) និងជាអ្នកគ្រប់គ្រងទីក្រុងអាប៊ូដាប៊ី (Abu Dabi) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបរបស់ពិភពលោក។ ទ្រង់ជាមនុស្សតែម្នាក់ដែលបានស្ដារអារ៉ាប់រួមពីវិបត្តិសេដ្ឋកិច្ចទៅជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប្រេងរីកចម្រើនជាទីបំផុត។ ទ្រង់ក៏ជាស្ដេចមួយអង្គដែលបានដឹកនាំមជ្ឈមណ្ឌលវប្បធម៌របស់អារ៉ាប់រួមឱ្យល្បីសុះសាយផងដែរ។ មិនតែប៉ុណ្នោះអង្គម្ចាស់ Sheikh Khalifa បានលើកស្ទួយស្ថាប័នអប់រំរដ្ឋអាប៊ូដាប៊ី ឱ្យក្លាយជាស្ថាប័នលំដាប់ពិភពលោក មានភាពទំនើបស្មើនឹងប្រទេសលោកខាងលិច និងកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៀតផង។ ជាពិសេសស្ដេចអង្គនេះ ជាប្រភពនៃឈ្មោះអគារខ្ពស់បំផុតក្នុងពិភពលោកគឺអគារ Burj Khalifa ។
ព្រះរាជជីវប្រវត្តិរបស់ស្ដេច Sheikh Khalifa និងអគារ Burj Khalifa

ព្រះអង្គម្ចាស់ Sheikh Khalifa bin Syed Al Nahyan គឺជាបុត្រាច្បងរបស់ស្ដេច Sheikh Zayed bin Sultan ដែលជាប្រធានាធិបតីទី១នៃប្រទេសអារ៉ាប់រួម ជាមួយនឹងមហេសី Al Nahyan Sheikh Hassa bint Mohammed Al Nahyan។ ទ្រង់ប្រសូត្រ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៨ និងបានបញ្ចប់ការសិក្សាពីសាលា Royal Military Academy Sandhurst។
នៅឆ្នាំ១៩៦៦ ក្រោយពេលព្រះបិតាក្លាយជាប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Khalifa ត្រូវបានតែងតាំងជាអ្នកតំណាងឱ្យរដ្ឋអាប៊ូដាប៊ី នៅតំបន់ភាគខាងកើត។ លុះដល់ឆ្នាំ១៩៦៩ ទ្រង់ត្រូវបានគេថ្វាយព្រះនាមជាព្រះចៅនៃរដ្ឋអាប៊ូដាប៊ី បានចូលបម្រើការជារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋនេះ។

រហូតដល់ឆ្នាំ២០០៤ អតីតប្រធានាធិបតីអារ៉ាប់រួមអង្គនេះ ទទួលតំណែងជាអ្នកគ្រប់គ្រងនៃរដ្ឋអាប៊ូដាប៊ីពេញលេញ និងត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បន្ទាប់ពីព្រះបិតាសុគត ហើយទ្រង់បានជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ក្នុងអាណត្តិទី២ កាលពីឆ្នាំ២០០៩។
ក្នុងនាមជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម នៅអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨ ព្រះអង្គម្ចាស់អង្គនេះ បានផ្តល់ថវិកាសង្គ្រោះបន្ទាន់ជាច្រើនពាន់លានដុល្លារដល់ទីក្រុងឌូបៃ។ ដោយសារព្រះគុណដ៏លើសលុបរបស់ទ្រង់ចំពោះឌូបៃ គេបានថ្វាយកិត្តិយសដល់ទ្រង់ ដោយប្ដូរឈ្មោះអគារខ្ពស់ជាងគេលើពិភពលោកពី Burj Dubai ទៅជា Burj Khalifa រហូតមកដល់បច្ចុប្បន្ន។

ក្នុងឆ្នាំ២០១១ ព្រះអង្គបានជាប់ចំណាត់ថ្នាក់ជាស្តេចមានបំផុតទី៤ របស់ពិភពលោកដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៥ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៣ ព្រះអង្គបានទិញទូកកប៉ាល់ Azzam ដែលវែងជាងគេលើពិភពលោក មានប្រវែង ១៨០ម៉ែត្រ ក្នុងតម្លៃប្រហែល ៤០០-៦០០លានដុល្លារអាមេរិកឯណោះ។
នៅក្នុងឆ្នាំ២០១៤ រឿងមិនល្អបានកើតឡើងចំពោះព្រះអង្គម្ចាស់ Sheikh Khalifa ដោយទ្រង់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រោយពីទទួលការវះកាត់ ទ្រង់មានព្រះសុខភាពមិននឹងនរនោះទេ រហូតដល់ឆ្នាំ២០២២ ទ្រង់ក៏សោយទិវង្គតទៅ។
ដោយឡែកចំពោះ ជីវិតផ្ទាល់ខ្លួនវិញ ទ្រង់បានរៀបអភិសេកជាមួយព្រះមហេសី Shamzah bint Zuhay al-Mazroui ដោយមានបុត្រាមួយអង្គ និងបុត្រី ៨អង្គ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន
ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


