ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ទាមទារការដោះស្រាយជាកញ្ចប់ក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ធានាដល់សុវត្ថិភាពច្រក Hormuz
ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Anwar Gargash បាននិយាយថា ការដោះស្រាយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែធានាដល់ការឆ្លងកាត់ច្រក Hormuz ហើយដោះស្រាយការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងមីស៊ីល និងយន្តហោះដ្រូន រួមទាំងការបើកផ្លូវសម្រាប់ «មជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់ ហើយងាយនឹងបង្កជាហេតុ»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក Gargash បានប្រាប់សន្និសីទសារព័ត៌មានចុងសប្តាហ៍ថា ច្រក Hormuz ដែលជាផ្លូវដឹកប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក មិនអាចប្រើប្រាស់ជាអាវុធនោះទេ។ សន្តិសុខរបស់ច្រកនេះមិនមែនជាល្បិចចរចាក្នុងតំបន់ទេ ប៉ុន្តែជាកាតព្វកិច្ចសេដ្ឋកិច្ចសកល។
លោក Gargash បានបញ្ចាក់ថា «ច្រកសមុទ្រ Hormuz មិនអាចត្រូវបានចាប់ជាចំណាប់ខ្មាំងដោយប្រទេសណាមួយឡើយ។ សេរីភាពនៃការធ្វើនាវាចរណ៍តាមផ្លូវទឹក ត្រូវតែជាផ្នែកមួយនៃការដោះស្រាយជម្លោះណាមួយដោយមានកិច្ចព្រមព្រៀងច្បាស់លាស់លើរឿងនោះ»។
លោកបានមានប្រសាសន៍ថា «UAE ចង់ឲ្យសង្គ្រាមបញ្ចប់ ប៉ុន្តែបានព្រមានប្រឆាំងនឹងបទឈប់បាញ់ដែលទុកមូលហេតុដើមនៃអស្ថិរភាពមិនទាន់ដោះស្រាយ។ ជាក់ស្ដែង យើងមិនចង់ឃើញការកើនឡើងកាន់តែខ្លាំងឡើងទេ។ ប៉ុន្តែយើងមិនចង់បានបទឈប់បាញ់ដែលបរាជ័យក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដែលនឹងបង្កើតបរិយាកាសដ៏គ្រោះថ្នាក់ជាងនេះនៅក្នុងតំបន់នោះទេ។ ជាពិសេសកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មីស៊ីល និងយន្តហោះដ្រូន ដែលនៅតែធ្លាក់មកលើយើង និងលើប្រទេសដទៃទៀត»។
នាពេលកន្លងមក អារ៉ាប់រួមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធានាការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


