Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម​ដឹកប្រេងកាត់តាមច្រកហ័រមូហ្ស ដោយ​លួចលាក់​អ៊ីរ៉ង់

បានផុស

នៅ

អារ៉ាប់រួមបានដឹកជញ្ជូនប្រេងដោយ​លួចលាក់ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដោយបិទប្រព័ន្ធតាមដាន ដើម្បី​បញ្ចៀសការវាយប្រហារ​របស់អ៊ីរ៉ង់ ទោះបីជាមានហានិភ័យខ្ពស់ក្ដី។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ព័ត៌មាន​ពី​ប្រភពឧស្សាហកម្ម និងទិន្នន័យដឹកជញ្ជូន​ កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរិមាណប្រេងដឹកចេញនោះ គ្រាន់តែជាបំណែកតូចមួយប៉ុណ្ណោះ បើធៀបនឹង​ការនាំចេញរបស់អារ៉ាប់រួមមុនពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារអ៊ីរ៉ង់ ដោយ​បង្កជម្លោះចុងក្រោយ​។ យ៉ាងណាមិញ វាបង្ហាញថា អ្នកផលិតប្រេង និងអតិថិជន ហ៊ានប្រឈមនឹង​ហានិភ័យ​ ​ដើម្បីធ្វើការដោះដូរប្រេង។

ប្រទេសនាំចេញប្រេងក្នុងតំបន់ផ្សេងៗទៀត ដូចជាអ៊ីរ៉ាក់ គុយវ៉េត និងកាតា កន្លងមក បាន​ផ្អាកការ​លក់ ឬក៏ទម្លាក់តម្លៃចុះយ៉ាងគំហុកដើម្បីទាក់ទាញអ្នកទិញ ឬក៏ផ្លាស់ប្ដូរផ្លូវដឹក​តាមអារ៉ាប៊ីសាអ៊ូឌីត​ចូល​ទៅសមុទ្រក្រហម។

កាលពីខែមេសា ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC) បាននាំចេញប្រេងឆៅយ៉ាងហោចណាស់ ៦ លានបារ៉ែលពីស្ថានីយប្រេងឥន្ធនៈនៅ​ឈូងសមុទ្រពែរ្ស ដោយប្រើនាវាដឹកប្រេងចំនួន ៤ គ្រឿង។ ប្រេងទាំងនោះត្រូវបានបញ្ជូនទៅស្តុកទុកនៅ​អូម៉ង់ ឬទៅកាន់រោងចក្រចម្រាញ់ប្រេងនៅកូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះបើតាម​ប្រភព៣រូប​ ទិន្នន័យតាមដានកប៉ាល់ពី Kpler និងការវិភាគទិន្នន័យផ្កាយរណប​របស់​ក្រុមហ៊ុន​ SynMax។

គួរគូសបញ្ជាក់ថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់​អាមេរិក និងអ៊ីស្រាអែល ដោយ​បិទច្រកសមុទ្រហ័រមូហ្ស ដោយ​លើកលែងតែការដឹកជញ្ជូនរបស់ខ្លួន។ ​ការណ៍នេះ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកលប្រហែល១/៥ និងបានជំរុញឱ្យតម្លៃប្រេងលើសពី ១០០ ដុល្លារ​/បារ៉ែល។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក ការនាំចេញប្រេងរបស់ ADNOC បានធ្លាក់ចុះជាង ១ លានបារ៉ែល/ថ្ងៃ ធៀបនឹង​បរិមាណ ៣,១ លាន​បារ៉ែល/ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម