KPT+
អនុសាសន៍សំខាន់ៗ ពីរដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើជូនបេក្ខជន ដើម្បីប្រឡងសញ្ញាបត្រទុតិយភូមិជោគជ័យ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែធ្ន ឆ្នាំ២០២២ នេះ បានសារជូនពរ ផ្ដល់អនុសាសន៍សំខាន់ និងផ្តាំផ្ញើ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ទាំងអស់ ដើម្បីប្រឡងទទួលបានភាពជោគជ័យ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នៅក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកសូមជូនពរបេក្ខជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការប្រឡង ដោយលោកបានសូមអំពាវនាវឱ្យបេក្ខជនទាំងអស់៖

– គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិ និងកម្រិតវិន័យ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
– សូមឱ្យបេក្ខជនទទួលទានអាហារ ទឹក និងសម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ដើម្បីមានសុខភាពល្អ សម្រាប់ចូលរួមការប្រឡង។
– សូមកាត់បន្ថយភាពតានតឹង និងត្រៀមលក្ខណៈប្រឡងឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ជាពិសេសត្រូវរំលឹកមេរៀនឡើងវិញ។

– សូមអនុវត្តតាមវិធានការសុខភាពរបស់ក្រសួងសុខាភិបាល ដោយអនុវត្ត ៣កុំ និង៣ការពារ។
– សូមឱ្យបេក្ខជន ធ្វើដំណើរឱ្យបានប្រុងប្រយ័ត្ន ដោយគោរពច្បាប់ចរាចរណ៍ និងវិធានការនៃការធ្វើចរាចរណ៍ផ្លូវទឹក ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ។

– សូមបេក្ខជនមកមើលឈ្មោះ ១ថ្ងៃ មុនពេលប្រឡង ហើយមានវត្តមានយ៉ាងហោចណាស់កន្លះម៉ោង ឬ១ម៉ោង នៅក្នុងមណ្ឌលប្រឡង មុនចាប់ផ្ដើមការប្រឡង។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


