KPT+
អតីតនិស្សិតវិចិត្រសិល្បៈ ជូនអំណោយគ្រូចូលនិវត្តន៍ និងសិស្សខ្វះខាតស្នាក់ក្នុងសាលា
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ សាលាមធ្យមវិចិត្រសិល្បៈ រៀបចំចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ សមាគមអតីតនិស្សិតសាកលវិទ្យាល័យវិចិត្រសិល្បៈខ្មែរនៅប្រទេសបារាំង តំណាងដោយ លោកគ្រូ ម៉ម ណារុំ ជូនដល់លោកគ្រូ/អ្នកគ្រូដែលធ្លាប់បង្ហាត់បង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ ដែលសព្វថ្ងៃពួកគាត់បានចូលនិវត្តន៍ និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតកំពុងស្នាក់នៅក្នុងសាលា។

កម្មវីធីចែកអំណោយនេះទទួលបានកិត្តិយសផ្តល់ជូន លោកគ្រូ អ្នកគ្រូដោយផ្ទាល់ពីសំណាក់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បន្ទាប់ពីពិធីចែកអំណោយ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល់ ក៏ដូចជាមតិថ្លែងអំណរគុណចំពោះគុណបំណាច់របស់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននាពេលកន្លងមក៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


