KPT+
វត្ថុ ៥ នេះប្រែវាសនាមនុស្សពីក្រតោកយ៉ាក ទៅអ្នកមានទាំងមិនដឹងខ្លួន
មនុស្សភាគច្រើនសុទ្ធតែមានរបស់របរឥតប្រយោជន៍យ៉ាងហោចណាស់មួយប្រអប់នៅក្នុងផ្ទះដែលមិនអាចប្រើការបាន ឬគ្មានតម្លៃសោះ ។ ផ្ទុយទៅវិញអ្នកខ្លះបែរជាមានសំណាងសោយសុខដោយសារតែវត្ថុទាំង ៥ នេះ ៖
១. ចិញ្ចៀនជ័រ
Debra Goddard រស់នៅទីក្រុងឡុងដ៍ភាគខាងលិចបានទិញចិញ្ចៀនជ័រមួយក្នុងតម្លៃ ១៣ ដុល្លារ ហើយរក្សាវាទុកអស់រយៈពេល ៣៣ ឆ្នាំរហូតដល់ថ្ងៃមួយនាងធ្លាក់ខ្លួន និងត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ទើបដឹងថាជាចិញ្ចៀនពេជ្យទំហំ ២៦,២៧ ការ៉ាត់ មានតម្លៃដល់ទៅ ៦០៧,៩០០ ដុល្លារឯណោះ ។

២. ដុំថ្មជាប់ទូក
ប្រទេសហ្វីលីពីន កោះប៉ាឡាវ៉ាន់ ៖ កាលពីឆ្នាំ២០០៦ យុថ្ការបស់អ្នកនេសាទមួយរូបបានទាក់ថ្មមួយដុំអំឡុងពេលព្យុះ បុរសនោះក៏នាំយកថ្មដែលខ្លួនរកឃើញទៅទុកនៅផ្ទះជាថ្មសំណាង ។ ១០ ឆ្នាំក្រោយគាត់យកថ្មសំណាងនេះទៅការិយាល័យទេសចរណ៍តំបន់ Puerto Princesca ហើយបង្កការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីដឹងថាវាជាគុជខ្យងទម្ងន់ ៣៤ គីឡូក្រាមតម្លៃ ១០០ លានដុល្លារ ។

៣. គ្រឿងអលង្ការកេរពីដូនតា
ស្ត្រីអាថ៌កំបាំងម្នាក់បានទទួលកេរមរតកពីដូនតារបស់នាងដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភជំនាន់ឆ្នាំ១៩២០ ក្នុងនោះមានដូចជា បន្តោងខ្សែក ចិញ្ចៀនពេជ្យ-ត្បូងទទឹម និងខ្សែដៃពេជ្យ-ត្បូងទទឹម យោងតាមអ្នកជំនាញបានឲ្យដឹងថាឈុតគ្រឿងអលង្ការរបស់នាងមានតម្លៃ ៤០ ម៉ឺនដុល្លារ ។

៤. ដុំថ្មចម្លែក
បុរសជាអ្នករកឃើញអាចម៍ផ្កាយមានចម្ការមួយកន្លែងនៅភូមិអេដម័រ រដ្ឋមីឈីហ្គេន គាត់តែងយកថ្មទុកទប់មាត់ទ្វារផ្ទះចម្ការរាល់ថ្ងៃរហូតដល់លក់ចម្ការឲ្យគេបន្ត ។ ដល់ឆ្នាំប្រហែល ១៩៨០ បុរសដដែលទិញចម្ការត្រលប់មកវិញ ហើយអតីតម្ចាស់ចម្ការបានប្រាប់គាត់ពីអាចម៍ផ្កាយ ដឹងការពិតភ្លាមគាត់ក៏ទាក់ទងសាស្ត្រាចារ្យភូគព្ភសាស្ត្រមកពិនិត្យឃើញថាជាអាចម៍ផ្កាយធំបំផុតលំដាប់ទី ៦ នៅមីឈីហ្គេន តម្លៃ ១០ម៉ឺនដុល្លារ ។

៥. ស៊ុតមាស
ដំបូងឡើយអ្នកលក់អេតចាយបានទិញស៊ុតមាសនេះទុកក្នុងតម្លៃ ១៤០០០ ដុល្លារដើម្បីលក់វិញពេលបានថ្លៃ សំណាងល្អមកដល់វាមិនត្រឹមតែជាស៊ុតមាសធម្មតាទេ តែជាស៊ុតមួយក្នុងចំណោមស៊ុតអធិរាជ Faberge ទាំង ៨ ដែលមានតម្លៃដល់ទៅ ២០ លានដុល្លារ ។

ថាមិនត្រូវអ្នកអាចជាមនុស្សសំណាងបន្ទាប់ដោយសារតែវត្ថុណាមួយនៅក្នុងផ្ទះឥលូវនេះ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


