ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី (មានវីដេអូ)
កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១៧ អង្គការ ណាសា បានប្រកាសថា ខ្លួនយល់ព្រមលើបេសកកម្មមួយ ដែលនឹងបញ្ជូនយានស៊ើបអង្កេតទៅកាន់គន្លងជុំវិញអាចម៍ផ្កាយ 16 Psyche រយៈពេល២០ខែ។

ដើមឡើយ បេសកកម្មបាញ់បង្ហោះយានអវកាស Psyche គ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២២ ហើយនឹងទៅដល់អាចម៍ផ្កាយនេះនៅឆ្នាំ២០២៦។ ជាអកុសល បញ្ហាជាមួយកម្មវិធី និងផែនការបេសកកម្ម ធ្វើឲ្យវាត្រូវពន្យារពេល។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន អង្គការ ណាសា បានប្រកាសថា ពួកគេនឹងបន្តជាមួយកម្មវិធីនេះ ទោះបីជាមានការពន្យារពេលក៏ដោយ ហើយកាលបរិច្ឆេទថ្មីត្រូវបានកំណត់យកថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣នេះ។ យាននេះនឹងបាញ់បង្ហោះនៅលើកំពូលនៃរ៉ុកកែត Falcon Heavy របស់ក្រុមហ៊ុន SpaceX។

16 Psyche ដែលជាអាចម៍ផ្កាយមានទទឹង ២២៦គីឡូម៉ែត្រ គឺមានផ្ទុកសារធាតុដែក នីកែល និងមាស តម្លៃ ១០ ០០០ ក្វាទ្រីលានដុល្លា (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០)។
អ្នកស្រាវជ្រាវបានឲ្យដឹងថា បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Forbe, Wiki, Little Astronomy
ចុចអាន៖ ឆ្នាំក្រោយ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ