Connect with us

KPT+

​អាថ៌កំបាំងទ្រព្យសម្បត្តិរបស់ ពូទីន ដែលប្រព័ន្ធផ្សព្វផ្សាយមិនអាចទម្លាយ

បានផុស

នៅ

ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងមហាជនវែកញែកអស់ពេលជាច្រើនឆ្នាំមកហើយ នៅតែគ្មានភាពច្បាស់លាស់រហូតមកទល់បច្ចុប្បន្ន។ តាំងពីឡើងជាប្រធានាធិបតីមក ពូទីន បានស្ពាយមកជាមួយនឹងពាក្យចចាមអារ៉ាមដែលថា លោកជាបុរសមានបំផុតនៅលើពិភពលោក ប៉ុន្តែឈ្មោះរបស់កំពូលមេដឹកនាំរូបនេះមិនធ្លាប់មាននៅក្នុងបញ្ជីផ្លូវការណាមួយ រួមទាំងទស្សនាវដ្តី Forbes ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០១៥ អ្នកនាំពាក្យរបស់ទស្សនាវដ្តី Forbes បានប្រាប់ Newsweek ថា “លោក វ្ល៉ាឌីមៀ ពូទីន មិនស្ថិតក្នុងបញ្ជីមហាសេដ្ឋី Forbes ទេ ពីព្រោះយើងមិនអាចផ្ទៀងផ្ទាត់កម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គាត់ ដែលមានតម្លៃ ១ពាន់លានដុល្លារ ឬច្រើនជាងនេះ” ។

ព័ត៌មានជាផ្លូវការពីវិមានក្រឹមឡាំងបានរាយការណ៍ថា លោក ពូទីន ទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៤ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកទ្រព្យសម្បត្តិផ្សេងទៀតដែលធ្លាប់បង្ហាញជាសាធារណៈរួមមាន ផ្ទះល្វែងទំហំ ៨០០ម៉ែត្រការ៉េ ឡានធំមួយគ្រឿង និងរថយន្តចំនួន ៣គ្រឿងប៉ុណ្ណោះ។ យោងតាមរបាយការណ៍ពីក្រុមហ៊ុន Fortune បានឱ្យដឹងថា ពូទីន ស្នាក់នៅក្នុងផ្ទះល្វែងទំហំ ១,៦០០ហ្វីតការ៉េ ក្នុងទីក្រុងមូស្គូ។

ទោះបីជាបុរសវ័យ ៧០ឆ្នាំរូបនេះ អះអាងថាខ្លួនពុំមានទ្រព្យសម្បត្តិធំដុំ ឬមិនមែនជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែជីវិតរស់នៅរបស់ ពូទីន មានភាពខុសស្រឡះពីអ្វីដែលលោកអះអាង ខណៈវិមាន និងសម្ភារប្រើប្រាស់នានារបស់លោកសុទ្ធតែថ្លៃៗកប់ក្ដោង។

ជាញឹកញាប់គេមើលឃើញថា ពូទីន តែងសម្ញែងនាឡិកាទំនើបតម្លៃរាប់សែនដុល្លារ ហើយលោកក៏ជាម្ចាស់វិមានទំហំ ១៩ម៉ឺនហ្វីតការ៉េ ដែលមានតម្លៃរហូតដល់ ១.៤ពាន់លានដុល្លារ នៅលើចង្កេះភ្នំមួយ ក្បែរសមុទ្រខ្មៅ។ មិនតែប៉ុណ្ណោះប្រធានាធិបតីរូបនេះជាម្ចាស់អចលនទ្រព្យជាច្រើនទៀត​រួម​មាន ​អាផាតមិន​ទំហំ ៨០០ម៉ែត្រការ៉េ ​ផ្ទះឯកជន ១៩ខ្នង​ រថយន្តទំនើប ៧០០គ្រឿង យន្តហោះ និង​ឧទ្ធម្ភាគចក្រសរុប ៥៨គ្រឿង។ យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ គឺ “The Flying Kremlin” ត្រូវបានសាងសង់ក្នុងតម្លៃ ៧១៦លានដុល្លារ និងមានបង្គន់ស្របដោយមាសតម្លៃ ១០០លានដុល្លារ។

យោងតាមការស៊ើបអង្កេតរបស់ Reuters ត្រឹមតែបន្ទប់ថែទាំសុខភាពឯកជន ពូទីន បានចំណាយប្រាក់រហូតដល់ ១៧ពាន់លានដុល្លារឯណោះ។ នេះនៅមិនទាន់រាប់បញ្ចូលនូវសុំសម្ភារប្រណីតៗ និងការចំណាយថ្លៃៗផ្សេងទៀត របស់ប្រធានាធិបតីរូបនេះឡើយ។

ដោយសារភាពហ៊ឹហារដែលកំពូលមេដឹកនាំរុស្ស៊ីសម្ញែងសាធារណជន ប្រភពពីគេហទំព័រធំៗជាច្រើនលើលោក បានសន្និដ្ឋានថា លោកប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន គឺជាកំពូលមេដឹកនាំមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលទិន្នន័យឆ្នាំ២០២៣ បង្ហាញថាលោកក្ដោបក្ដាប់​ទ្រព្យសម្បត្តិចន្លោះពី ២០០-២៨៥ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញតម្លៃទ្រព្យសម្បត្តិនេះ គ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ព្រោះតម្លៃពិតអាចមានលើសពីនេះទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឆ្នាំនេះ ទ្រព្យសម្បត្តិ គីម ជុងអ៊ុន កើនដល់ប៉ុន្មានហើយ?

ចុចអាន៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៣ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម