KPT+
ឆ្នាំនេះ ទ្រព្យសម្បត្តិ គីម ជុងអ៊ុន កើនដល់ប៉ុន្មានហើយ?
ប្រភពី Forbes បានរាយការន៍ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាម្ចាស់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលទ្រព្យសម្បត្តិនេះបូកបញ្ចូលនូវប្រាក់សុទ្ធ និងអចលនទ្រព្យទាំងអស់របស់លោក។
លោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយសារការដឹកនាំផ្តាច់ការ ក្រោយឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១១ បន្ទាប់ពីការស្លាប់របស់ឪពុក។
បើនិយាយពីជីវិតផ្ទាល់ខ្លួន ពុំមានប្រព័ន្ធផ្សព្វផ្សាយបានដឹងច្រើនឡើយ ដោយសារការជួបសម្ភាសន៍ ឬយកព័ត៌មានផ្សេងៗពីកូរ៉េខាងជើងមានភាពតឹងរ៉ឹងខ្លាំង។ ទោះយ៉ាងណា តាមរយៈទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ជីវិតឯកជន និងទ្រព្យសម្បត្តិរបស់មេដឹកនាំរូបនេះ ត្រួវបានគេទម្លាយ។
កាលពីឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ធ្លាប់ជាប់ចំណាត់ថ្នាក់ទី៣៦ នៅក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes ជាមនុស្សមានឥទ្ធិពលបំផុតនៅលើពិភពលោក ខណៈពេលនោះលោកមានទ្រព្យសម្បត្តិប្រមាណ ៣.៧ពាន់លានដុល្លារ។ មកដល់ឆ្នាំ២០១៩ បុរសវ័យ ៣៩ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៤.១ពាន់លានដុល្លារ, ឆ្នាំ២០២០ មាន ៤.៥ពាន់លានដុល្លារ, ឆ្នាំ២០២១ មាន ៥ពាន់លានដុល្លារ, ឆ្នាំ២០២២ មាន ៥.៥ពាន់លានដុល្លារ និងឆ្នាំ២០២៣នេះ ទ្រព្យសម្បត្តិរបស់ គីម ជុងអ៊ុន កើនដល់ ៦ពាន់លានដុល្លារ។
ក្រៅពីជាម្ចាស់ទ្រព្យសម្បត្តិមហាសាល លោក គីម ជុងអ៊ុន គឺជាម្ចាស់វិមាន Ryongsong Residence ដែលជាវិមានប្រធានាធិបតី ក្នុងប្រទេសកូរ៉េខាងជើង។ នៅខាងក្នុងវិមានមានភាពប្រណីតប្រៀបបាននឹងវាំង ហើយនៅខាងក្រៅត្រូវបានការពារសុវត្ថិភាពខ្ពស់ក្នុងករណីមានសង្រ្គាម។ ក្រៅពីនេះ លោកមានវិមានផ្ទាល់ខ្លួនចំនួន ១៧កន្លែងផ្សេងទៀត, កោះឯកជនចំនួន១, រថយន្ត Mercedes ចំនួន ៣០គ្រឿង, ឡានទំនើប ១០០គ្រឿង, ស្គីប្រណីត ៣២លានដុល្លារ, យន្តហោះឯកជនតម្លៃ ១.៥លានដុល្លារអាមេរិក និងទូកទេសចរណ៍តម្លៃ ៧លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


