កីឡា
អាហារដែល Beckham ញ៉ាំមួយពេល ជាម្ហូបថ្លៃបំផុតប្រចាំពិភពលោក
អតីតកីឡាករបាល់ទាត់ David Beckham បានចែករំលែកវីដេអូឃ្លិបតាមរយៈគណនី Instagram ផ្ទាល់ខ្លួន ដោយបង្ហាញពីពេលវេលាញ៉ាំអាហារពេលល្ងាចដែលលោកចូលចិត្តបំផុតនៅទីក្រុងបាសេឡូណា តែលើកនេះអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេលម្នាក់ៗផ្តោតសំខាន់ស្លាកតម្លៃនៃអាហារមួយពេលនោះ។

យោងតាមប្រភពពី dailymail បានបង្ហាញវីដេអូឃ្លិប ម្ចាស់ក្លឹបបាល់ទាត់ Inter Miami FC វ័យ ៤៨ឆ្នាំរូបនេះ ស្ថិតនៅក្នុងហាង Botafumeiro ដែលជាភោជនីយដ្ឋានគ្រឿងសមុទ្រឈានមុខគេដែលត្រូវបានបម្រើយ៉ាងសកម្មសម្រាប់ភ្ញៀវកិត្តិយសដ៏ពិសេស។ នៅលើតុមានអាហារសមុទ្រជាច្រើន មួយក្នុងចំណោមនោះគឺជាសត្វសមុទ្រ Percebes គួរឲ្យចាប់អារម្មណ៍ជាពិសេស។
ទោះយ៉ាងណាក៏ដោយ Percebes ត្រូវបានគេស្គាល់ថាជាអាហារសមុទ្រថ្លៃបំផុតនៅលើពិភពលោក ហើយជាសត្វសមុទ្រពិបាករក និងគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការយកវាទម្រាំបានមួយៗ។ អាហារឆ្ងាញ់អាចមានតម្លៃដល់ទៅ ៤០០ផោន (ប្រហែល៥០៨.៣៦ដុល្លារ ក្នុងសត្វសមុទ្រមួយប៉ុណ្ណោះ) ប៉ុន្តែតម្លៃនេះ ក៏មិនជាបញ្ហាចោទសម្រាប់ Beckham ក្នុងការរីករាយជាមួយអាហារមួយពេលនោះទេ។
ក្នុងឃ្លិបដដែល Davit Beckham បានលើកកញ្ចក់របស់គាត់មើលកាមេរ៉ាមួយភ្លែត ហើយក៏បាននិយាយដូច្នេះថា “នេះជាអាហារមួយ ដែលខ្ញុំចូលចិត្តញ៉ាំក្នុងរដូវកាលនៅអេស្ប៉ាញ”។

យ៉ាងណាមិញ វីដេអូឃ្លិបចម្រុះពណ៌ក៏ត្រូវបានបញ្ចេញផងដែរ របស់ Juan Jesús Pérez Alonso ដែលជាអ្នកគ្រប់គ្រងភោជនីយដ្ឋានដ៏ប្រណិតរូបនេះ ដោយលោកបានយកអន្ទង់ដាក់ចូលទៅក្នុងមាត់របស់ Beckham ខណៈអ្នកទទួលទានវាប្រកបដោយស្នាមញញឹមរីករាយនូវអាហារខ្លួនចូលចិត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


