KPT+
ចង់បង្រៀនតាមអនឡាញឲ្យមានប្រសិទ្ធភាព អាចអនុវត្តវិធី ៤ យ៉ាងនេះបាន
ខណៈវីរុសកូវីដ១៩កំពុងរាតត្បាត សាលារៀននៅជុំវិញពិភពលោកក៏បានបិទទ្វារ ដើម្បីចូលរួមអនុវត្តគោលការណ៍គម្លាតសង្គម ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺ។ ដើម្បីកុំឲ្យសិស្សខកខានមិនបានទទួលការអប់រំ សាលាទាំងឡាយចាប់ផ្ដើមប្ដូររបៀបរៀនដោយផ្លាស់មកសិក្សាតាមអ៊ិនធរណិតវិញម្ដង។
ក្នុងការជួយសម្រួលដល់ការផ្លាស់ប្ដូរនេះ គ្រូៗអាចអនុវត្តវិធី ៤ យ៉ាងដូចខាងក្រោមដើម្បីឲ្យដំណើរការបង្រៀនមានភាពរលូន៖
១. ភ្ជាប់ទំនាក់ទំនងឲ្យបានជាប់លាប់

សម័យកាលថ្មីនេះ លោកគ្រូអ្នកគ្រូកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សតាមរយៈបណ្ដាញសង្គមនានា។ ដើម្បីប្រាកដចិត្តថា គ្រូនិងសិស្សបានទាក់ទងជិតស្និទ្ធជាមួយគ្នា គ្រូៗទាំងអស់ត្រូវផ្ញើសារតាមរយៈអ៊ីម៉ែល ហ្វេសប៊ុក អ៊ិនស្ដាក្រាម ឬតាមទូរសព្ទជាដើមទៅកាន់សិស្សរបស់ខ្លួន។ ធ្វើបែបនោះ លោកគ្រូអ្នកគ្រូអាចដឹងពីសុខទុក្ខពួកគេ ផ្ញើកិច្ចការឲ្យពួកគេធ្វើ និងអាចផ្ញើជាវីដេអូបង្រៀនយ៉ាងងាយស្រួលបានថែមទៀតផង។
២. បង្កើតគោលការណ៍ច្បាស់លាស់

ទោះបីពួកយើងរៀនតាមអនឡាញក្ដី ប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវមានគោលការណ៍ឲ្យជាក់លាក់ ពុំនោះទេសិស្សនឹងមិនសូវយកចិត្តទុកដាក់ ហើយរៀនលេងៗមិនសូវខំប្រឹង។ គួរមានវិន័យក្នុងការកំណត់ការចូលរៀន ការធ្វើលំហាត់ និងការប្រគល់កិច្ចការត្រឡប់មកវិញ។
៣. មើលតាមស្ថានភាពជាក់ស្ដែង ហើយត្រូវចេះបត់បែន

ផ្ទុយពីការកំណត់គោលការណ៍បន្តិចត្រង់ចំណុចនេះ ព្រោះថាលោកគ្រូអ្នកគ្រូត្រូវយល់ស្ថានការណ៍ជាក់ស្ដែងនៃសិស្សម្នាក់ៗ។ សិស្សខ្លះអាចមានបញ្ហាដោយសារមិនទាន់ចេះប្រើអ៊ិនធរណិតរៀននៅឡើយ ឯសិស្សខ្លះគ្មានអាណាព្យាបាលជួយបង្ហាត់បង្ហាញបន្ថែម ពួកគេរឹតតែយ៉ាប់ថែមទៀត។ សម្រាប់សិស្សដែលមិនទាន់ដឹងពីវិធីសាស្ត្រថ្មីក្នុងការរៀនសូត្រ គ្រូៗគួរចំណាយពេលជួយពួកគេឲ្យយល់ពីរបៀបប្រើឲ្យបានត្រឹមត្រូវសិន ឬជួនកាលទៀតក្មេងអាចគ្មានឧបករណ៍អេឡិចត្រូនិកប្រើនៅឡើយផង។ ដូច្នេះ គួរទូរសព្ទទៅផ្ទាល់ដើម្បីដាក់កិច្ចការក្នុងសៀវភៅមានស្រាប់ឲ្យពួកគេធ្វើ។
៤. លើកទឹកចិត្តសិស្សជានិច្ច

ការផ្លាស់ប្ដូរបរិយាកាសរៀនតាមអ៊ិនធរណិតនឹងអាចបង្កើតបញ្ហាប្រឈមមួយចំនួនសម្រាប់សិស្សគ្រប់គ្នា ។ សិស្សខ្លះធ្លាប់រៀនពូកែក្នុងថ្នាក់ នៅពេលប្ដូររៀនតាមអនឡាញបែរជាមិនសូវល្អទៅវិញ រីឯសិស្សដែលធ្លាប់ខ្សោយស្រាប់ផង ក៏កាន់តែមិនចេះតែម្ដង។ មូលហេតុអាចមកពីពួកគេ មិនធ្លាប់រៀនរបៀបនេះ ឬមិនទាន់ស៊ាំនឹងបរិយាកាស ឬអាចមានអ្វីផ្សេងទាក់ទាញពួកគេជាជាងការរៀនខណៈកំពុងកាន់ទូរសព្ទ។
ក្នុងបញ្ហានេះ មិនមានអ្វីដែលល្អជាងការតាមដាននិងជំរុញទឹកចិត្តក្មេងជាប្រចាំនោះទេ។ ចាប់ផ្ដើមដំបូងអាចថា មិនសូវមានផ្លែផ្កា ប៉ុន្តែការព្យាយាមជារឿយៗគង់តែបានល្អមិនខាន។ យ៉ាងណាមិញ លោកគ្រូអ្នកគ្រូកុំភ្លេចស្នើឲ្យអាណាព្យាបាលជួយកូនៗបន្ថែមទៀត ដើម្បីឲ្យការសិក្សាពួកគេមានប្រសិទ្ធភាពខ្ពស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ VHS Learning
ចុចអាន៖ ការពារអាជីវកម្មក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ ដោយ៦ វិធីនេះ
ចុចអាន៖ ធ្វើការពីផ្ទះនិងនៅក្រុមហ៊ុន មួយណាជួយសន្សំប្រាក់ក្នុងអំឡុងជំងឺរាតត្បាតនេះ?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


