KPT+
មនុស្សចរិតខុសគេ ៥ ប្រភេទ គ្មានអ្នកណាចង់រាប់រកឡើយ
អ្នកណាៗក៏ចង់ឲ្យគេរាប់អាន គោរពស្រឡាញ់ និងពេញចិត្ត ពីសំណាក់មនុស្សនៅជុំវិញខ្លួនដោយចិត្តស្មោះដែរ។ ប៉ុន្តែចង់ឲ្យគេចូលមកស្រលាញ់ពេញចិត្ត លុះត្រាតែយើងបានធ្វើអំពើល្អ និងមានចរិតល្អ ឬចាស់ៗហៅថាមនុស្សមានអំណោយទាន។
ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភេទមនុស្សដែលរស់នៅមិនចុះសម្រុង ឬមិនសូវជាមានគេចូលចិត្តទាក់ទងជាមួយនោះទេ ដែលគេហៅថា “មនុស្សចរិកខុសគេ”។ ខុសគេល្អ ព្រោះអាចបញ្ជាក់បានថា មានគំនិតច្នៃប្រឌិត តែកុំខុសរហូតចូលមិនចុះជាមួយគេឲ្យសោះ។
ស្វែងយល់ពីប្រភេទមនុស្សចរិតខុសគេ ឬអត់អំណោយទាន មានច្រើនលក្ខណៈដូចជា៖
១. មនុស្សអួតក្អេងក្អាង

មនុស្សប្រភេទនេះ ភាគច្រើនចូលចិត្តនិយាយពីខ្លួនឯងច្រើនឲ្យគេចាប់អារម្មណ៍ និងចង់ឲ្យគេសរសើរ។ ពេលខ្លះគាត់ចូលចិត្តនិយាយទម្លាក់អ្នកដទៃ រួចលើកខ្លួនឯង ហើយនិយាយច្រើនជ្រុល ធ្វើឲ្យអ្នកសន្ទនាជាមួយតឹងទ្រូង ធុញទ្រាន់ និងចាប់ផ្ដើមជម្រេញជាដើម។ មនុស្សនេះមានចំណេះសមគួរ មិនខ្លាំងលើសគេទេ តែតែងពន្លើសការពិតប្រាប់គេឯង ជាពិសេសនិយមលាក់លៀម មិនហ៊ានផ្ទេរចំណេះឲ្យអ្នកជុំវិញ។ ចឹងកុំឆ្ងល់ បានខ្លួនឯងគ្មានអ្នកណាមកជជែកចរចារជាមួយនោះ។
២. មនុស្សមាត់ដាច
អ្នកប្រហែលជាបានស្គាល់ហើយ ពីប្រភេទមនុស្សមាត់ដាច។ មនុស្សនេះគ្រាន់តែអង្គុយចុះភ្លាម គឺមានរឿងនិយាយភ្លាម ហើយគ្មានអីក្រៅពីរឿងអ្នកដទៃនោះទេ ដោយវិភាគ បែងចែកដូចខ្លួនឯងជាទេវតា ដែលដឹងរឿងគ្រប់សព្វពីមនុស្សលោកគ្រប់គ្នា។ មនុស្សនេះទៅណាមកណា គេមិនសូវជាចង់រាប់អានទេ អ្នករាប់អានច្រើនតែគ្មានជម្រើស ឬនិយាយតែរឿងការងារប៉ុណ្ណោះ។
៣. មនុស្សអត់ចិត្ត
ការជួយគ្នាទៅវិញទៅមក ជាគ្រឹះនៃទំនាក់ទំនងល្អនៅក្នុងសង្គម ជាពិសេសនៅពេលមានបុណ្យទាន ឬកម្មវិធីជាដើម។ ប្រជាជនខ្មែរមានទម្លាប់ចេះជួយយកអាសាគ្នាតាំងពីអើយមកម្ល៉េះ បើនរណាម្នាក់គ្មានចិត្តជួយគ្នានោះប្រាកដជាត្រូវគេចោមរោមស្អប់ហើយ។
៤. មនុស្សនិយាយកំបុតៗឬនិយាយតាមអារម្មណ៍
ពាក្យសម្ដីពីរោះអាចធ្វើឲ្យអ្នកផងគេចូលចិត្តរាប់អាន ការដែលអ្នកនិយាយគ្មានក្បាលគ្មានកន្ទុយ គេនឹងសន្និដ្ឋានថាគ្មានម្ដាយឪពុកប្រៀនប្រដៅ ទើបនិយាយមិនស្គាល់ចាស់ទុំបែបនេះ។ មួយវិញទៀត មនុស្សនិយមនិយាយស្ដីរកអ្នកជុំវិញតាមតែអារម្មណ៍ ចូលចិត្តប្រៀបធៀបគេមិនដល់ខ្លួន ចង់និយាយមិនចង់តាមតែចិត្តខ្លួន ក៏គ្មានអ្នកណាចង់សេពគប់ជាមួយដែរ។
៥. មនុស្សប្រព្រឹត្តអំពើអបាយមុខ

នរណាៗក៏គេមិនចូលចិត្តមនុស្សដែលប្រព្រឹត្តអំពើអបាយមុខដូចជា ស្រី ស្រា ល្បែង និងគ្រឿងញៀនដែរ ព្រោះមនុស្សប្រភេទនេះគ្មានសេចក្ដីថ្លៃថ្នូរ គ្មានសីលធម៌ ដែលគេចាត់ទុកជាមនុស្សគ្មានអំណោយទានសូម្បីតែសង្គមក៏ស្អប់ខ្ពើមដែរ កុំថាឡើយត្រឹមមនុស្សបួនដប់នាក់។
ជាក់ស្ដែងមនុស្សយើងកើតមកមានអំណោយទានស្រាប់ទៅហើយ គ្រាន់តែយើងត្រូវរក្សាវាឲ្យគង់វង្សដោយអំពើល្អតែប៉ុណ្ណោះ។ ដូច្នេះ បើយើងសង្កេតឃើញថាយើងមិនសូវជាមានអ្នករាប់រកនោះ យើងគួរតែយកចិត្តទុកដាក់នឹងអាកប្បកិរិយាខ្លួនឯងឡើងវិញហើយ៕
អត្ថបទ៖ វារី
ចុចអាន៖ហេតុអ្វីមនុស្សខ្លះ មិនសូវស្អាត តែទាក់ទាញប្រជាប្រិយខ្លាំងពីអ្នកជុំវិញ ?
ចុចអាន៖កំពូលមនុស្ស ៥ ប្រភេទ អាចជាមិត្តទ្រុស្តមិត្ត ឃើញទីណាគួរចៀសឆ្ងាយភ្លាមៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


