KPT+
មាន ៤ សញ្ញានេះ គេទុកយើងត្រឹមជាជម្រើសមិនមែនជាមនុស្សសំខាន់
មិនថាស្នេហាឬមិត្តភក្ដិ យើងត្រូវការស្មើភាពគ្នាក្នុងនាមជាមនុស្សរស់នៅលើផែនដីនេះ។ ចុះបើគេទុកយើងត្រឹមជម្រើសមួយ ត្រូវការតែពេលមានអាសន្នដដែល តើត្រូវឲ្យទំនាក់ទំនងនោះបន្តទៀតដែរ?
ចង់ជ្រាបច្បាស់ថាដៃគូឬមិត្តភក្ដិកំពុងទុកយើងគ្រាន់តែជាជម្រើសពេលត្រូវការ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា ៖
១. លេចមុខនៅពេលពួកគេត្រូវការអ្វីមួយ

ពួកគេទាក់ទងយើងបានលុះត្រាតែត្រូវការជំនួយ នេះជាសញ្ញាដ៏ធំមួយដែលគេមានយើងដោយសារមិនចង់នៅម្នាក់ឯង។ ពួកគេមិនដែលសួរពីអ្វីដែលយើងចង់បាន ឬសុខទុក្ខយើង ហើយមករកយើង ក៏ព្រោះគេមិនអាចចេញក្រៅញ៉ាំអីតែម្នាក់ឯង ឬមិត្តភក្ដិផ្សេងទៀតរបស់ពួកគេរវល់ប៉ុណ្ណោះ។
សូមប្រយ័ត្នចំពោះមនុស្សប្រភេទនេះ ព្រោះនឹងនាំឲ្យយើងជួបតែវិបត្តិ។
២. ជួបរឿងពិបាកទើបទូរស័ព្ទមករកយើង

មនុស្សប្រភេទនេះមានទម្លាប់ទូរស័ព្ទមកតែពេលណាដែលចង់ឲ្យយើងដឹងថា តើជីវិតរបស់ពួកគេល្អឬអាក្រក់ប៉ុណ្ណោះ។ ដំបូងសួរពីសុខទុក្ខ តែបន្តិចមកបែរចែកចាយរឿងទុក្ខព្រួយជាមួយអ្នកនេះ អ្នកនោះ ដោយមិនខ្វល់ពីយើងអីបន្តិច។
ទំនាក់ទំនងទាំងអស់តែងផ្ដល់ឲ្យគ្នាទៅវិញទៅមក ប្រសិនបើពួកគេមិនផ្ដល់តម្លៃសដល់យើងទេ មិនចាំបាច់ដើរផ្លូវនោះរួមគ្នាទៀតទេ។
៣. យើងមិនមែនជាមនុស្សទីមួយដែលដឹង

ពីរបីដងដែលពួកគេមិនបានប្រាប់យើងអំពីរឿងធំៗ តែមនុស្សគ្រប់គ្នានៅជុំវិញយើងបានដឹងរឿងទាំងអស់ លើកលែងតែយើងដែលក្លាយជាមនុស្សចុងក្រោយគេដែលដឹងរឿងនោះ។
តាមពិតទៅ យើងក៏បានដឹងហេតុការណ៍ឬរឿងរ៉ាវទាំងនោះដែរ តែយើងតែងចង់ឲ្យមិត្តឬគេប្រាប់យើងដោយខ្លួនឯង។
៤. ពេលមានទុក្ខគេក៏បាត់ខ្លួន

មនុស្សរាប់អានគ្នាតែងជួយគ្នា ឬចំណាយពេលជាមួយគ្នា និងគាំទ្រលួងលោមពេលជួបទុក្ខលំបាក។ ចុះបើពួកគេមកដើម្បីតែឲ្យយើងលួងផ្ដល់យោបល់និងមតិទៅគេ តែពេលយើងជួបទុក្ខគេបែរជាបាត់ខ្លួនស្ងៀមស្ងាត់មិនអើតមកសួរនាំសូម្បីតែបន្តិចណាសោះ តើយើងសមនឹងល្អជាមួយគេដដែលទេ?
យើងមិនមែនជាមនុស្សដែលគ្រប់គ្នា ត្រូវតែចាត់ទុកជាជម្រើសរបស់ពួកគេនៅពេលត្រូវការឡើយ។
បើទំនាក់ទំនងមិនសមប្រកបទេ គួរដើរចេញប្រញាប់ ជាជាងនៅត្រាំត្រែង នាំតែឈឺចាប់រយៈពេលយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ lifehacks
ចុចអាន៖ មនុស្សអវិជ្ជមាន សម្គាល់តាមចរិតរិះគន់និងវិភាគស្វែងរកតែកំហុសអ្នកដទៃ
ចុចអាន៖ ទ្រព្យជាប់ខ្លួន៣យ៉ាង ដែលនាំឲ្យធ្វើអ្វីក៏បរាជ័យ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?