KPT+
មានមិត្តតិច តែកក់ក្ដៅបេះដូង ហើយនាំទៅរកផ្លូវរីកចម្រើនជាមួយគ្នា
មានមិត្តតិចក្នុងរង្វង់សង្គម មិនចាំបាច់បារម្ភទេ ដរាបណាអ្វីៗមានគុណភាពល្អ និងអាចអញ្ជើញអ្នកឲ្យរីកចម្រើនជាមួយគ្នា នោះជារឿងសំខាន់បំផុត។ សម្រាប់អ្នកដែលរង្វង់មិត្តភ័ក្ដិតូច សូមពិចារណាពីមូលហេតុខាងក្រោមនេះ ដើម្បីកុំឲ្យអ្នកមានអារម្មណ៍ព្រួយបារម្ភ និងអសន្តិសុខផ្លូវចិត្ត។

១ ជីវិតមានពណ៌សម្បុរ ទោះបីមិត្តជិតស្និទ្ធប៉ុន្មាននាក់ក៏ដោយ
ការមានមិត្តភ័ក្តិច្រើននៅគ្រប់ទីកន្លែងពិតជាសប្បាយ អ្នកអាចត្រូវបានអញ្ជើញឲ្យដើរលេងដោយភាពសប្បាយរីករាយ និងធ្វើសកម្មភាពជាមួយអ្នកដទៃ។ ការពិតវាមិនស្រស់ស្អាតដូចដែលអ្នកស្រមៃនោះទេ។ ដោយសារតែនៅពេលដែលអ្នកមានមិត្តភ័ក្ដិច្រើន នឹងក្លាយជាទទេស្អាតក្នុងជិវិតវិញ។ មិត្តខ្លះមិនចង់ឃើញយើងរីកចម្រើនទៅមុខឡើយ ចំណែកមិត្តខ្លះទៀត បែរធ្វើឲ្យបេះដូងរបស់អ្នកនៅតែឯកាដដែល។ នោះហើយជាមូលហេតុ ប្រសិនបើរង្វង់មិត្តភក្តិរបស់អ្នកតូច សូមកុំធ្លាក់ទឹកចិត្ត រឿងសំខាន់គឺបរិយាកាសមានសុខភាពល្អ។ ដូច្នេះ ពណ៌ដ៏ស្រស់ស្អាតនៅតែតុបតែងថ្ងៃរបស់អ្នក ហើយសុភមង្គលនៅតែមាននៅខាងក្នុង។
២ តិចតួច ប៉ុន្តែទាំងអស់គ្នាគោរពគ្នាទៅវិញទៅមក
ការមានមិត្តភ័ក្ដិច្រើន ជាពិសេសអ្នកមានប្រវត្តិផ្សេងៗគឺជាការសប្បាយ។ ម្យ៉ាងវិញទៀត អ្នកអាចរៀនអ្វីៗជាច្រើនពីពួកគេ ហើយផ្លាស់ប្តូរគំនិត ចំណេះដឹង និងបទពិសោធន៍ថ្មីៗក៏កើនឡើងផងដែរ។ ប៉ុន្តែបើរង្វង់មិត្តភ័ក្ដិទូលាយ ប៉ុន្តែនៅខាងក្នុងអ្នកមិនអាចគោរពគ្នាបាន នោះមិនមែនជារឿងល្អឡើយ។ ទំនាក់ទំនងសង្គមមិនស្រួល ការនិយាយក៏តែងតែពោរពេញដោយការព្រួយបារម្ភ បើមានភាគីអាក់អន់ចិត្ត សូម្បីតែជួបក៏ហាក់ដូចជាពិបាកក្នុងការរើខ្លួនដែរ។ ដូច្នេះហើយ សម្រាប់បងប្អូនដែលមានមិត្តតិច សូមរក្សាភាពស្ងប់ស្ងាត់ និងដឹងគុណគ្នាទៅវិញទៅមក ទើបសន្តិភាពក្នុងចិត្តនឹងនៅជាប់ជានិច្ច។
៣ អ្វីដែលសំខាន់បំផុតនោះគឺថាទំនាក់ទំនងជិតស្និទ្ធអាចមានភាពស៊ីជម្រៅ
មិនចាំបាច់មានអារម្មណ៍ថាអន់ជាងទេ ប្រសិនបើអ្នកមានមិត្តតែប៉ុន្មាននាក់ទេ ព្រោះវាជាជម្រៅនៃទំនាក់ទំនងជិតស្និទ្ធ ដែលពិតជាសំខាន់ក្នុងការកំណត់អាទិភាព។ នោះមិនមែនមានន័យថា អ្នកមិនជួបមនុស្សថ្មីច្រើននោះទេ។ អ្នកនៅតែជួបធម្មតា ហើយចាប់ផ្ដើមគិតថាមិត្តណាគួររាប់អាននិងមិនគួរ ដែលអាចរក្សាទំនាក់ទំនងយូរអង្វែង។
៤ សង្កត់ធ្ងន់លើការអភិវឌ្ឍន៍ខ្លួនឯង
ចំនួនមិត្តដែលមានមិនច្រើន មិនមែនមានន័យថាមិនអាចធ្វើឲ្យខ្លួនឯងរីកចម្រើនបានឡើយ។ មិត្តភ័ក្តិតូចមួយ ក៏អាចលើកទឹកចិត្តអ្នកឲ្យបន្តអភិវឌ្ឍខ្លួនឯងបាន ប្រសិនបើអ្នកនៅជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យនាពេលអនាគត។
ស្វែងយល់ពីចក្ខុវិស័យ និងបេសកកម្មរបស់គ្នាទៅវិញទៅមក ហើយគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសក្តានុពលរបស់ពួកគេ។ ថ្វីត្បិតតែពួកគេមានភាពខុសប្លែកគ្នាក៏ដោយ វាមិនមែនជាបញ្ហាធំនោះទេ ដរាបណាបុគ្គលម្នាក់ៗមានគោលដៅរួមនៃភាពជោគជ័យតាមរយៈការបង្កើនសមត្ថភាពដែលមានស្រាប់។ នេះជាអ្វីដែលអាចឲ្យអ្នកឈានទៅមុខ ដើម្បីសម្រេចក្តីសុបិនរបស់អ្នក។
៥ កុំខ្ជះខ្ជាយពេលវេលាផលិតភាពដោយឥតប្រយោជន៍
ប្រសិនបើអ្នកមានមិត្តភ័ក្តិច្រើន ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍ វាពិតជាធ្វើឲ្យអ្នកខូចចិត្ត។ ដូច្នេះកុំសោកស្ដាយ ប្រសិនបើមិត្តភ័ក្តិរបស់អ្នកមានតិច ដរាបណាពេលវេលាដែលមានផលិតភាពដែលអ្នកមាន អាចប្រើដើម្បីប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឈានទៅដល់អាជីព និងជីវិតដ៏ត្រចះត្រចង់។ មិត្តភ័ក្តិច្រើន តែខ្ជះខ្ជាយពេលវេលាគ្មានគុណភាព ចង់បានទេ?

មិនថារង្វង់មិត្តភ័ក្ដិរបស់អ្នកធំឬតូចទេ ឲ្យតែគុណភាពជារឿងសំខាន់។ លេខមិនមែនជាអ្វីដែលអ្នកត្រូវគិតនោះទេ។ ឥឡូវនេះសូមចាកចេញពីភាពសោកសៅ អសន្តិសុខ និងការព្រួយបារម្ភអំពីបរិមាណ ព្រោះអ្នកដឹងពីហេតុផលមួយចំនួនរួចហើយ។ ការមានមិត្តភ័ក្តិច្រើន មិនចាំបាច់នាំឲ្យមានអនាគតភ្លឺស្វាង និងរីករាយនោះទេ។ សូមសម្របតាមលក្ខខណ្ឌរបស់អ្នក មិនចាំបាច់បង្ខំខ្លួនឯងឲ្យមានមិត្តភ័ក្ដិច្រើនឡើយ។ មិនថាតូចប៉ុណ្ណាទេ សំខាន់គឺស្និទ្ធស្នាល និងទទួលយកគ្នាដោយស្មោះត្រង់ដូចគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៤ យ៉ាងធំៗ មិត្តភាពតែងតែបញ្ចប់ ដោយការមើលមុខគ្នាមិនត្រង់
ចុចអាន៖សម្គាល់មិត្តក្លែងក្លាយរាប់អានបន្លំៗ ដោយចំណុចទាំង ៥ នេះ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


