KPT+
ហេតុផល ៤ យ៉ាងធំៗ មិត្តភាពតែងតែបញ្ចប់ ដោយការមើលមុខគ្នាមិនត្រង់
តើអ្នកគិតថា អ្វីជាមូលហេតុចម្បង ដែលធ្វើឲ្យមិត្តភាពរវាងអ្នក និងមិត្តរបស់អ្នកត្រូវបញ្ចប់? ការសិក្សាថ្មីមួយលើមនុស្សចំនួន ៥៧៧នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានរកឃើញថា មានមូលហេតុចម្បង ៤ ដែលធ្វើឲ្យមិត្តភាពបញ្ចប់ដោយការមើលមុខគ្នាមិនត្រង់។
១ អាត្មានិយម

ភាពអាត្មានិយម ការកេងប្រវ័ញ្ច បណ្ដាលឲ្យមិនទុកចិត្ត ការនិយមគ្រប់គ្រងលើអ្នកដទៃ ពូកែលូកលាន់រឿងផ្ទាល់ខ្លួនគេជាងរឿងខ្លួនឯង ដោយមិនអាណិតមិត្ត។ ទាំងអស់នេះ សុទ្ធតែជាបញ្ហាចម្បងធំដែលមិត្ត មិនគួរធ្វើលើមិត្តទាល់តែសោះ។ ការសិក្សាក៏បានបង្ហាញផងដែរថា មនុស្សស្រីទំនងជាបែកគ្នាជាមួយមិត្តភក្តិជាងបុរសដោយហេតុផលអាត្មានិយម។
២ មិនទាក់ទងគ្នាញឹកញាប់ដូចមុន
ការប្រាស្រ័យទាក់ទងគ្នានៅទីនេះមានន័យថា ការនិយាយគ្នា ការជួបគ្នា រួមទាំងការធ្វើដំណើរជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បុរសអាចប្រើលេសនេះ ជាហេតុផល ដើម្បីបញ្ចប់ទំនាក់ទំនងរវាងបុរសៗគ្នាឯង។ ចំពោះមនុស្សស្រី អាចថាកម្រណាស់ ព្រោះមនុស្សស្រីនិយមណាត់គ្នាជួបជុំនិយាយតែរឿងឥតប្រយោជន៍ច្រើន រហូតមិនសូវប្រើលេសនេះ។

៣ គិតលើសមិត្ត
នេះអាចជាមូលហេតុដ៏ពេញនិយមមួយទៀត ដែលធ្វើឲ្យមិត្តភាពបែកបាក់។ សម្រាប់បុរសឬនារី ដែលមានការគិតលើស មិត្ត ការសិក្សាបានបង្ហាញឲ្យដឹងថា ការព្យាយាមឆ្លងកាត់ស្ថានភាព FriendZone។ ស្ត្រីទំនងជាសុំឲ្យបញ្ចប់ទំនាក់ទំនង ប្រសិនបើអ្នកដទៃ ឬមិត្ត គិតច្រើនពេកពីមិត្តភក្ដិរបស់ពួកគេ។
៤ មនុស្សជុំវិញមិនយល់ស្រប
ហេតុផលចុងក្រោយដែលមនុស្សបញ្ចេញមតិថា ពួកគេប្រហែលជាមិនមានទំនាក់ទំនងគឺមកពីមិត្តភក្តិ មនុស្សជុំវិញខ្លួន និងសូម្បីតែសមាជិកគ្រួសារនិយាយថា ខ្ញុំមិនយល់ស្របជាមួយនឹងមនុស្សនេះទេ។ ក្នុងនោះក៏មានហេតុផលមួយទៀត វាដូចជាការព្រមាន ពីមនុស្សជុំវិញខ្លួនយើង ទាំងបុរសនិងស្ត្រី គឺងាយនឹងជួបបញ្ហានេះស្មើគ្នា។

ទីបំផុត លទ្ធផលនៃការសិក្សាបង្ហាញថា អ្នកកាន់តែចាស់ អ្នករឹតតែចង់បែកគ្នាជាមួយមិត្តភ័ក្ដិ។ ខណៈពេលអ្នកមានគ្រួសារ ឬបានជួបមនុស្សដែលអ្នកស្រលាញ់គេពិត មិត្តភាពក៏ចាប់ផ្ដើមរលះរលាំងចេញបន្តិចម្ដង ដោយមិនដឹងខ្លួន។ទោះយ៉ាងណា បើអ្នកមិនចង់ឲ្យមិត្តភាពត្រូវបញ្ចប់ទេ គួរណាត់គ្នា ឬជជែកតាមទូរស័ព្ទក៏បាន ជាមួយមិត្តដែលរាប់គ្នាមកជាយូរ។ កុំឲ្យហួសពេលឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្គាល់មិត្តក្លែងក្លាយរាប់អានបន្លំៗ ដោយចំណុចទាំង ៥ នេះ
ចុចអាន៖តើអ្នកគិតថា អ្វីជាមូលហេតុចម្បង ដែលធ្វើឲ្យមិត្តភាពរវាងអ្នក និងមិត្តរបស់អ្នកត្រូវបញ្ចប់?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


