KPT+
ហេតុផល៥ យ៉ាងពីក្រោយអាពាហ៍ពិពាហ៍រៀបចំ បង្ខំចិត្ត
ការរៀបអាពាហ៍ពិពាហ៍ ជាការសាងគ្រួសារមួយក្នុងសង្គម។ គូស្នេហ៍ខ្លះរៀបការដោយសារស្រឡាញ់គ្នារវាងចិត្តនិងចិត្ត ខ្លះព្រោះផលប្រយោជន៍អ្វីមួយ និងខ្លះព្រោះការផ្គូផ្គងរៀបចំបង្ខំពីចាស់ទុំ។
អាពាហ៍ពិពាហ៍បែបផ្គូផ្គង ឬចាប់ដាក់នេះ មិនត្រូវបានក្មេងសម័យបច្ចុប្បន្នគាំទ្រឡើយ ព្រោះពួកគេយល់ថា ជាការបង្ខំចិត្ត និងជាសម្ពាធជីវិតគូក្នុងរយៈពេលវែង។
ប៉ុន្តែ សូមគិតឡើងវិញ! ទាំងនេះជាគុណសម្បត្តិនៃការការរៀបអាពាហ៍ពិពាហ៍ផ្គូផ្គងរបស់ចាស់ៗ ដែលក្មេងៗគួររៀនសូត្រ៖
១. ភាពស៊ីសង្វាក់គ្នាលើរឿងធំៗមួយចំនួន

ក្នុងអាពាហ៍ពិពាហ៍ដែលផ្គូផ្គង ច្រើនតែកើតឡើងពីចាស់ទុំដែលមានមជ្ឈដ្ឋានវប្បធម៌ស្រដៀងគ្នាលើជំនឿ ប្រពៃណី ការស់នៅ និងការហូបចុកជាដើម។ ហេតុនេះ ការរៀបអាពាហ៍ពិពាហ៍ប្រភេទផ្គូផ្គងអាចឲ្យដំណើរជីវិតគូដើរល្អក៏ថាបាន រីឯជម្លោះរវាងដៃគូក៏មានតិច ព្រោះមានរបៀបរស់នៅដូចគ្នាច្រើន។
២. កេរមរតក និងកម្មសិទ្ធិ
អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាសង្គម ក៏ជាការទទួលខុសត្រូវរបស់មនុស្ស ជាពិសេសអាណាព្យបាលដែលសាមីខ្លួនទាំងពីរ។ ដឹងទេថា នៅពេលក្រុមគ្រួសារទទួលបន្ទុកអាពាហ៍ពិពាហ៍របស់អ្នក ពួកគាត់ក៏នឹងទទួលខុសត្រូវលើអនាគតប្ដីប្រពន្ធថ្មោងថ្មីនេះខ្លាំងដែរ។ ជាធម្មតា ពួកគាត់រមែងចាត់ចែងកេរមរតករួចស្រេច ទុកក្រោយរៀបការហើយ ព្រោះខ្លាចគូស្នេហ៍ថ្មីខ្វះខាត។ ផ្ទុយទៅវិញគូស្នេហ៍ដែលរៀបអាពាហ៍ពិពាហ៍ប្រឆាំងនឹងចាស់ទុំ ច្រើនតែជួបការលំបាកនៅពេលត្រូវការការគាំទ្រ។
៣. សន្សំសំចៃពេលវេលា
យើងអាចនិយាយថា គូស្នេហ៍នឹងមិនខាតពេលច្រើនជាមួយការរើសគូស្រករត្រង់ចំណុចនេះ ដោយហេតុថាគ្រួសារបានរៀបចំទុកដាក់ស្រេចបាច់រួចអស់ហើយ។ ពួកគាត់ចេញមុខរៀបចំពិធីសព្វគ្រប់ជំនួសសាមីខ្លួន ដោយមិនធ្វើឲ្យកូនកម្លោះក្រមុំនឿយហត់នោះទេ។ ហេតុផលនេះ អាចធ្វើឲ្យអ្នកមិនហត់ចំណាយពេលមើលចិត្តគ្នាជាមួយគូសង្សារ រួចក៏បែកគ្នាម្ដងជាពីរដង នាំតែឈឺចាប់បង្ហិនពេលនោះឡើយ។

៤. ជួយរក្សាវប្បធម៌ឱ្យនៅគង់វង្ស
ត្បិតតែការរៀបការចាប់គូ ជាគំនិតឪពុកម្ដាយសាច់ញាតិក្ដី តែក៏អាចជួយរក្សាវប្បធម៌ឲ្យនៅល្អបានដែរ។ អាពាហ៍ពិពាហ៍ពិពាហ៍នេះ ត្រូវធ្វើតាមទំនៀមទម្លាប់ ប្រពៃណី និងជំនឿដូនតាមិនឲ្យឃ្លាត ព្រោះគូស្នេហ៍មិនបានពង្រត់គ្នាទៅណានាំឲ្យខូចប្រពៃណី។
៥. ទំនួលខុសត្រូវបានចែករំលែក
បើត្រឡប់ទៅអតីតកាល ឪពុកម្ដាយអ្នកអាចជាគូស្នេហ៍ផ្គូផ្គងដូចគ្នា ប៉ុន្តែក្រឡេកមកដល់ថ្ងៃនេះ ពួកគាត់អាចសាងគ្រួសារល្អមួយទៅបាន។ ហេតុអ្វី? ប្រហែលមកពីពួកគាត់ចេះចែករំលែកសុខទុក្ខជាមួយគ្នានោះឯង! មិនថា អ្នកជានរណាទេ ក្រោយរៀបការហើយ គ្រប់យ៉ាងគឺជាចំណែកនៃគ្នា ត្រូវរួមគ្នាគិត រួមគ្នារកនិងសន្សំ ព្រមទាំងរួមគ្នាសាងសុភមង្គលគ្រួសារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ bonobology
ចុចអាន៖ ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន
ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ