KPT+
៥ ចំណុច ដោះស្រាយភាពតានតឹងរបស់កុមារ ក្នុងពេលផ្ទុះកូវីដ-១៩
ខណៈប្រជាពលរដ្ឋជាច្រើនកំពុងព្រួយបារម្ភដោយសារការផ្ទុះឡើងនៃវីរុសCOVID-19នៅក្នុងប្រទេស។ ដោយឡែក កុមារតូចៗក៏អាចចាប់ផ្តើមមានការភ័យខ្លាចនៅពេលដែលឃើញមនុស្សពេញវ័យជុំវិញខ្លួនមានភាពឆ្លេឆ្លា ជ្រួលច្របល់។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានផ្សព្វផ្សាយឲ្យដឹងពីវិធីជួយសម្រួលភាពតានតឹងរបស់កុមារអំឡុងពេលរាតត្បាតនៃវីរុស COVID-19 តាមមធ្យោបាយប៉ុន្មានខាងក្រោមនេះ៖
១. ឆ្លើយតបនឹងប្រតិកម្មរបស់ក្មេង

អំឡុងពេលនេះកុមារអាចមានប្រតិកម្មឆ្លើយតបនឹងភាពតានតឹងផ្លូវចិត្តតាមរបៀបផ្សេងៗ ដូចជាកុមារខ្លះតោងតាមស្អិត ឆាប់ធុញថប់ សម្ងំនៅម្នាក់ឯង ខឹងមួម៉ៅ ឬឆ្លេឆ្លាឡេះឡាស់ និងនោមពេលយប់ច្រើនជាងមុន។ ដូចនេះសូមឆ្លើយតបនឹងប្រតិកម្មពួកគេដោយការគាំទ្រផ្លូវចិត្ត និងស្តាប់ពីកង្វល់របស់ពួកគេ។
២. ផ្តល់ការស្រលាញ់ និងយកចិត្តទុកដាក់
កុមារតូចៗតែងចង់បានចំណាប់អារម្មណ៍ ការស្រលាញ់ និងយកចិត្តទុកពីមនុស្សធំ។ នៅអំឡុងពេលនេះ សូមចំណាយពេលវេលា និងយកចិត្តទុកដាក់បន្ថែមដល់ពួកគេឲ្យបានច្រើន។ ម៉ាក់ប៉ាត្រូវស្តាប់ និងប្រើពាក្យសម្តីទន់ភ្លន់ ឬនិយាយលួងលោមពួកគេកុំឲ្យមានការព្រួយបារម្ភ ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបានលេងកម្សាន្ត និងសម្រាកលំហែកាយ។
៣. ព្យាយាមនៅក្បែរកុមារ

សូមទុកឲ្យកុមារនៅក្បែរឪពុកម្តាយ និងក្រុមគ្រួសាររបស់ពួកគេ ចៀសវាងទុកកុមារឲ្យនៅឆ្ងាយពីអ្នកថែទាំពួកគេ។ ប្រសិនបើករណីត្រូវចាំបាច់បំបែកក្មេងពីអ្នកថែទាំ (ឧទាហរណ៍៖ ដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យ) ចូរធានាឲ្យកុមារអាចនៅរក្សាការទាក់ទងបានជាប្រចាំ (ឧទាហរណ៍៖ តាមទូរស័ព្ទ) និងទទួលបានការលួងលោមកុំឲ្យមានការព្រួយបារម្ភ។
៤. រក្សាសកម្មភាពប្រចាំថ្ងៃ
ក្នុងពេលសាលារៀននានាត្រូវបិទ ដូចនេះសូមរក្សាទម្លាប់ និងសកម្មភាពប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន ឬជួយបង្កើតទម្លាប់ និងសកម្មភាពថ្មីៗនៅក្នុងបរិយាកាសថ្មីមួយ ក៏ដូចជាពេលវេលាសម្រាប់លេងកម្សាន្ត និងសម្រាកលំហែកាយ ប្រកបដោយសុវត្ថិភាព។
៥. ផ្តល់ និងពន្យល់ព័ត៌មាន

នៅក្នុងពេលនេះ សូមផ្តល់ព័ត៌មានច្បាស់លាស់អំពីវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងពន្យល់នូវអ្វីៗដែលកំពុងកើតឡើងតាមរបៀបលួងលោម កុំឲ្យពួកគេមានការព្រួយបារម្ភ (ឧទាហរណ៍៖ សមាជិកគ្រួសារ និង/ឬ កុមារអាចចាប់ផ្តើមមានអារម្មណ៍មិនស្រួលក្នុងខ្លួន ហើយប្រហែលជាត្រូវទៅមន្ទីរពេទ្យនៅពេលណាមួយ ដូច្នេះគ្រូពេទ្យអាចជួយពួកគាត់ឲ្យមានអារម្មណ៍ធូរស្បើយឡើងវិញ)៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដ-១៩៖ ការបិទទ្វារសាលាបង្កផលប៉ះពាល់ ៣ ធំៗចំពោះកុមារ
ចុចអាន៖ បង្រៀនកូនឲ្យចេះធ្វើអនាម័យខ្លួនប្រាណតាមវិធីសាស្ត្រទាំងនេះ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


