ព័ត៌មានជាតិ
កម្ពុជាលើកគោលនយោបាយជាតិ ៦ ចំណុចក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ពីការអប់រំកុមារតូច
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ានស្តីពីការគាំពារ និងការអប់រំកុមារតូចនាទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ បានគូសបញ្ជាក់អំពីគោលនយោបាយជាតិ ៦ ចំណុច ដើម្បីគាំពារនិងអភិវឌ្ឍកុមារតូច។

លោក អ៊ុម រម្សណី មានប្រសាសន៍ពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្តអាទិភាពនៃគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចនេះ រៀបចំឡើងដើម្បីជំរុញបរិវត្ត កម្មការគាំពារ និងអភិវឌ្ឍ ព្រមទាំងអាចផ្ដល់ការអភិវឌ្ឍពេញលេញដល់កុមារតូចផងដែរ។

ជាក់ស្ដែង គោលនយោបាយជាតិទាំង ៦ ចំណុចរួមមាន ១. ការផ្តល់សេវាថែទាំ និងសេវាអប់រំសុខភាព ព្រមទាំងអាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ២. ការផ្តល់ដល់កុមារតូច ការថែទាំ ពិនិត្យសុខភាពជាប្រចាំ ផ្តល់ថ្នាំបង្ការអាហារូបត្ថម្ភគ្រប់គ្រាន់ និងទទួលបានការហាត់រៀនពីដំបូង ៣. ការផ្តល់ការគាំទ្រដល់កុមារតូចទាំងអស់នូវការត្រៀមលក្ខណៈជាស្រេចដើម្បីចូលរៀនថ្នាក់ទី១ នៅអាយុ ៦ ឆ្នាំ ៤. ការបណ្ដុះបណ្ដាល និងការអប់រំបុគ្គលិកបច្ចេកទេសអ្នកថែទាំងកុមារតូច មាតាបិតា និង អាណាព្យាបាលឱ្យមានចំណេះដឹងគ្រប់គ្រាន់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច ៥. ការលើកកម្ពស់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច និង៦. ការបង្កើនសេវាថែទាំព្យាបាលជំងឺសុខភាព និងផ្តល់អាហារូបត្ថម្ភ ដល់ កុមារតូចចាប់ពីពេលកើតដល់អាយុ ៣ឆ្នាំ។


គួរបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចពិភាក្សាកម្រិតនយោបាយនោះដែរ រដ្ឋមន្ត្រីអប់រំអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការគាំពារ និងការអប់រំ កុមារតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនការវិនិយោគ និងកិច្ចសហការ យ៉ាងជិតស្និទ្ធលើការគាំពារ និងអប់រំកុមារតូចនៅកម្រិតជាតិនិងកម្រិតតំបន់អាស៊ានដើម្បី ផ្តល់ការអភិវឌ្ឍពេញលេញដល់កុមារតូច៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


