៥ ចំណុច ដោះស្រាយ​ភាព​តាន​តឹង​របស់​កុមារ​ ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៥ ចំណុច ដោះស្រាយ​ភាព​តាន​តឹង​របស់​កុមារ​ ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩

បានផុស

នៅ

ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ព្រួយ​បារម្ភ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុសCOVID-19នៅ​ក្នុង​ប្រទេស។ ដោយ​ឡែក កុមារ​តូចៗ​ក៏​អាច​ចាប់ផ្តើម​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ពេញវ័យ​ជុំវិញ​ខ្លួន​មាន​ភាព​ឆ្លេឆ្លា ជ្រួល​ច្របល់។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​វិធី​ជួយ​សម្រួល​ភាព​តានតឹង​របស់​កុមារ​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស COVID-19 តាម​មធ្យោបាយ​ប៉ុន្មាន​ខាងក្រោម​នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​ក្មេង

Helping Children Cope with Stress | Fort Sanders Regional Medical Center, a  member of Covenant Health

អំឡុង​ពេល​នេះ​កុមារ​អាច​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ភាព​តានតឹង​ផ្លូវ​ចិត្ត​តាម​របៀប​ផ្សេងៗ ដូចជា​កុមារ​ខ្លះ​តោង​តាម​ស្អិត ឆាប់​ធុញ​ថប់ សម្ងំ​នៅ​ម្នាក់​ឯង ខឹង​មួម៉ៅ ឬ​ឆ្លេឆ្លា​ឡេះ​ឡាស់ និង​នោម​ពេល​យប់​ច្រើន​ជាង​មុន។ ដូចនេះ​សូម​ឆ្លើយ​តប​នឹង​ប្រតិកម្ម​ពួកគេ​ដោយ​ការ​គាំទ្រ​ផ្លូវចិត្ត និង​ស្តាប់​ពី​កង្វល់​របស់​ពួកគេ។

២. ផ្តល់​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់

កុមារ​តូចៗ​តែង​ចង់​បាន​ចំណាប់​អារម្មណ៍​ ការ​ស្រលាញ់​ និង​យកចិត្ត​ទុក​ពី​មនុស្ស​ធំ។​ នៅ​អំឡុង​ពេល​នេះ សូម​ចំណាយ​ពេល​វេលា និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ពួកគេ​ឲ្យ​បាន​ច្រើន។ ម៉ាក់ប៉ា​ត្រូវ​ស្តាប់ និង​ប្រើ​ពាក្យ​សម្តីទន់​ភ្លន់ ឬ​និយាយ​លួង​លោម​ពួកគេ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ។

៣. ព្យាយាម​នៅ​ក្បែរ​កុមារ

Premium Photo | Portrait of asian little girl with expression bored face,  child with finger on cheek.

សូម​ទុក​ឲ្យ​កុមារ​នៅ​ក្បែរ​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ចៀសវាង​ទុក​កុមារ​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ថែ​ទាំ​ពួក​គេ។ ប្រសិន​បើ​ករណី​ត្រូវ​ចាំ​បាច់​បំបែក​ក្មេង​ពី​អ្នក​ថែ​ទាំ (ឧទា​ហរណ៍​៖ ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ) ចូរ​ធានា​ឲ្យ​កុមារ​អាច​នៅ​រក្សា​ការ​ទាក់ទង​បាន​ជា​ប្រចាំ (ឧទាហរណ៍៖​ តាមទូរស័ព្ទ) និង​ទទួល​បាន​ការ​លួងលោម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

៤. រក្សា​សកម្មភាព​ប្រចាំ​ថ្ងៃ

ក្នុង​ពេល​សាលារៀន​នានា​ត្រូវ​បិទ ​ដូចនេះសូម​រក្សា​ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​ជួយ​បង្កើត​ទម្លាប់ និង​សកម្មភាព​ថ្មីៗ​នៅ​ក្នុង​បរិយាកាស​ថ្មីមួយ ក៏​ដូច​ជា​ពេល​វេលា​សម្រាប់​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ ​ប្រកប​ដោយ​សុវត្ថិភាព។

៥. ផ្តល់ និង​ពន្យល់​ព័ត៌មាន

How can you track your child progress in school with no mid-year exams?

នៅ​ក្នុង​ពេល​នេះ សូម​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​អំពី​វិធានការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ និង​ពន្យល់​នូវ​អ្វីៗ​ដែល​កំពុង​កើត​ឡើង​តាម​របៀប​លួង​លោម កុំ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ (ឧទាហរណ៍៖ សមាជិក​គ្រួសារ និង/ឬ​ កុមារ​អាច​ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ប្រហែល​ជា​ត្រូវ​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ណា​មួយ ដូច្នេះគ្រូ​ពេទ្យ​អាច​ជួយ​ពួកគាត់​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ)៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូវីដ-១៩៖ ការបិទទ្វារសាលាបង្កផលប៉ះពាល់ ៣ ធំៗចំពោះកុមារ

ចុចអាន៖ បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services