ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះបូមលូរំដោះទឹកជូនប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងកកស្ទះទឹក ភូមិគោកចំបក់ និងត្រពាំងថ្លឹង ២ ហើយបានសហការជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ដាក់រថយន្តបូមលូដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ដោយមានការរាយការណ៍ និងស្នើសុំពីប្រជាពលរដ្ឋ ឃើញថា ប្រព័ន្ធលូមួយចំនួនស្ទះចរន្តទឹកមិនហូរ ទើបនៅព្រឹកថ្ងៃទី ៨ តុលា នេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែង និងសហការជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ដាក់រថយន្តបូមលូមកបូម និងកាយយកកាកសំណល់ចេញ ដើម្បីសម្រួលការស្ទះចរន្តទឹកហូរ។

រដ្ឋបាលសង្កាត់ចោមចៅទី ១ បានថ្លែងអំណរគុណដល់លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានផ្តល់ររថយន្តបូមលូមកទាន់ពេលវេលា។

ជាមួយនេះ អាជ្ញាធរ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋសហការជាមួយរដ្ឋបាលសង្កាត់-ភូមិ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសុខភាព និងបរិស្ថានស្អាត៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


