ព័ត៌មានជាតិ
គណៈកម្មការសាខាខេត្តចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្រុងព្រៃវែង
ព្រៃវែង៖ គណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអនុសាខាក្រុង ក្រុមប្រតិបត្តិសាខា ចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារក្រុងព្រៃវែង ដើម្បីចូលរួមអង្គការទប់ស្កាត់នៃការឆ្លងនៅមេរោគកូវីដ-១៩ នៅក្នុងផ្សារក្រុងព្រៃវែង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់នេះ ដែលមានប្រជាពលរដ្ឋច្រើនមកទិញសម្ភារៈដើម្បីរៀបចំទទួលទេវតា។

លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាខាខេត្ដ បានមានប្រសាសន៍ថា ចំពោះការចុះបាញ់ថ្នាំសម្លាប់មេរោគនេះគឺមិនមែនធ្វើតែនៅក្នុងផ្សារក្រុងព្រៃវែងតែមួយនេះនោះទេ គឺបានចុះបាញ់នៅតាមមន្ទីរអង្គភាពជាច្រើនមកហើយនៅក្នុងខេត្តព្រៃវែង ក៏ដូចជាកន្លែងធ្វើចត្តាឡីស័កផងដែរ។
លោក សុខ ផេង បានបញ្ជាក់បន្ថែមទៀតថា ចំពោះយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្រុងព្រៃវែងនេះគឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃវីរុសផ្សេងៗ ជាពិសេសគឺជម្ងឺកូវីដ-១៩ តែម្តង ដែលសព្វថ្ងៃមេរោគនេះបាន និងកំពុងតែរីករាលដាលឆ្លង និងគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាច្រើននៅលើពិភពលោកព្រមទាំងនៅកម្ពុជា ដែលមកដល់ពេលនេះក៏មានអ្នកស្លាប់មួយចំនួនដែរ។

លោក សុខ ផេង បានផ្ដាំផ្ញើដល់អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលបានអញ្ជើញមកទិញសម្ភារៈប្រើប្រាស់នៅក្នុងផ្សារនេះ ទោះបីជាយើងបានបាញ់ថ្នាំសម្លាប់មេរោគក៏ពិតមែន ក៏ប៉ុន្តែមិនត្រូវធ្វេសប្រហែសនោះទេ ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវអនុវត្ត ៣កុំ ៣ការពារ ឱ្យបានគ្រប់គ្នាជាប់ជាប្រចាំ៕
អត្ថបទ៖ សៅ គ្រី

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


