ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ថ្នាលអភិវឌ្ឍន៍សមត្ថភាព ជាជំហានផ្លាស់ប្ដូរមួយរបស់កម្ពុជា ឆ្ពោះទៅការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ថ្នាលអភិវឌ្ឍន៍សមត្ថភាព គឺជាជំហាន នៃការផ្លាស់ប្ដូរមួយក្នុងដំណើររបស់កម្ពុជាឈានឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពសំដៅចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ថ្នាលអភិវឌ្ឍន៍សមត្ថភាព (CDP)” កាលពីថ្ងៃទី ១៨ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំ បាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្ដមភាពក្នុងវិស័យអប់រំ។ លើសពីនេះ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព ដើម្បីអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការគាំទ្រគ្រូបង្រៀន គឺជាការធានាបានថាកុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះ ថ្នាលអភិវឌ្ឍន៍សមត្ថភាព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។

លោកបានបន្តថា តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ថ្នាលអភិវឌ្ឍន៍សមត្ថភាព គឺជាប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការគាំទ្រថវិកាពីភាពជាដៃគូសកលសម្រាប់ការអប់រំ និងសហភាពអឺរ៉ុបតាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈអង្គការយូនីសេហ្វ និងចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក។ ថ្នាលអភិវឌ្ឍន៍សមត្ថភាព មានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក វេទិកាពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ ហើយអ្វីដែលសំខាន់គឺការទទួលបានក្រេឌីត អវប លិខិតបញ្ជាក់ការសិក្សា ឬស្លាកសញ្ញាសម្គាល់ជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដែលផ្តល់ឱ្យគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំ នូវឱកាសដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំតាមរយៈការសិក្សាតាមបែបចម្រុះ និងអនទ្បាញ មានភាពបត់បែន និងងាយស្រួល ដែលអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


