Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដែលព្យាយាមដឹកពលករខុសច្បាប់ពីថៃមកខេត្តកោះកុង

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃមកកាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមេសា មុននេះបន្តិចថា ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានត្រួតពិនិត្យលើរថយន្តបុរសវ័យចាស់ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត ជាក់ស្តែងរកឃើញមានការលួចលាក់រត់ពន្ធមនុស្សខុសច្បាប់១ម្នាក់ដោយមធ្យោបាយដឹកតាមរយៈរថយន្ត១គ្រឿងម៉ាក់ISUO ពាក់ស្លាកលេខថ ៧៩៧៩ ពណ៍ប្រផះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយប៉ុស្តិ៍អន្តោប្រវេសន៍ បញ្ជាក់ទៀតថា បុរសខាងលើឃាត់ខ្លួនកាលពីម៉ោង៦និង៣០នាទី ថ្ងៃទី១៥ មេសា នេះ គ្រាធ្វើដំណើរឆ្លងដែនពីច្រកព្រំដែនហាតលិត ស្រុកខ្លងយ៉ៃ ឆ្ពោះមកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា។

រីឯពលករខុសច្បាប់ដែលរកឃើញលាក់ខ្លួននៅក្នុងរថយន្តឈ្មោះសំរ៉ន វ៉ាន់ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធដាក់វេនប្រចាំការតាមពិនិត្យយ៉ាងលម្អិតលើការចរាចរណ៍រថយន្ត និងមនុស្សក្នុងតំបន់ច្រកទ្វារព្រំដែន។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា លើកឡើងថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ចូនខ្លួនមេខ្យល់ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់។

ចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងព្រឹត្តការណ៍ សហគមន៍២០ កុម្ភៈមក លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងអាជ្ញាធរសមត្ថកិច្ច បានផ្តោតការយកចិត្តទុកដាក់ខ្ពស់តបការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដាក់ផែនការចុះល្បាត និងបង្រ្កាបចំពោះមេខ្យល់ដែលលួចលាក់ដឹកជញ្ចូនពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃបានប្រមាណ១៨នាក់ហើយ មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម