ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ បញ្ជាឲ្យផ្អាកចេញអាជ្ញាប័ណ្ណវាយថ្មសំណង់ ក្នុងកិច្ចការពារធនធានធម្មជាតិ
នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកថាមពលនិងធនធានរ៉ែក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាឲ្យផ្អាកចេញអាជ្ញាប័ណ្ណការដ្ឋានវាយថ្មសំណង់ទូទាំងប្រទេសដើម្បីជាកិច្ចចូលរួមចំណែកថែរក្សាការពារតម្លៃនៃធនធានធម្មជាតិ។
នៅក្នុងកិច្ចប្រជុំដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងសមាគមវិស័យរ៉ែ និងថាមពល លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លោកបានដាក់បទបញ្ជារួចហើយមិនឲ្យមានការចេញអាជ្ញាប័ណ្ណការដ្ឋានវាយថ្មសំណង់ទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន ដោយចង់ឲ្យការអភិរក្សមានតុល្យភាពជាមួយការអភិវឌ្ឍន៍។

ការផ្គត់ផ្គង់ថ្មសំណង់បច្ចុប្បន្ននេះមិនខ្វះទេ អាចផ្គត់ផ្គង់ជាមួយស្ថិរភាពថ្លៃមួយសមរម្យ។ បើតាមលោករដ្ឋមន្រ្តីក៏មិនហាមឃាត់អ្នកណាចង់ធ្វើអាជីវកម្មនោះដែរ បើគោរពលក្ខខណ្ឌគ្រប់គ្រាន់តែក៏ត្រូវថ្លឹងថ្លែងពីកិច្ចការអភិរក្ស។
«ភ្នំខ្លះមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ តម្លៃអេកូទេសចរណ៍ ក៏ដូចជាការកែលម្អ។ បើយើងជិះឡានទៅកំពង់សោមភ្នំតួចភ្នំធំឆែបទាំងអស់ ឆែកច្រមុះឆែកមាត់ដែលមិនមានការចាំបាច់»។
លោកបានណែនាំឲ្យអគ្គនាយកដ្ឋានរ៉ែ ធ្វើការជាមួយមន្ទីររ៉ែនិងថាមពលគ្រប់ខេត្តក្រុង និងឈានទៅពិគ្រោះជាមួយខាងផ្នែកវប្បធម៌ និងទេសចរណ៍។
«យើងមិនចង់ឲ្យភ្នំនាងកង្រីទៅជាទំនាបនោះទេ ថ្មយើងដោះស្រាយថ្ម តែមិនត្រូវភ្នំទាំងអស់ត្រូវឆែបទាំងអស់នោះទេ។ ភ្នំណាក៏ឆែបភ្នំណាក៏ឆត។ អីចឹងទេការពិនិត្យឡើងវិញ ៦ ទៅ ៧ ខែ នេះអាចនិយាយជាការកំណត់ Supply មួយក៏ថាបាន ប៉ុន្តែក៏ជាអភិរក្សមួយដើម្បីឈានទៅការអនុវត្ត»។

ទាក់ទងការស្នើលើបញ្ហាការកំណត់ថ្លៃថ្មសំណង់ លោករដ្ឋមន្ត្រីឆ្លើយតបថាមិនអាចធ្វើបាននោះទេព្រោះជាទីផ្សារសេរី។ នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីគេអត់ធានាថ្លៃទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចត្រឹមឲ្យមានការប្រកួតប្រជែងដោយស្មើភាព តម្លាភាព គោរពច្បាប់ដូចគ្នា។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រុមហ៊ុនខ្លះជួបបញ្ហាដោយសារការគ្រប់គ្រងមិនបានល្អ។ ក្នុងសេដ្ឋកិច្ចទីផ្សារសេរី បើសិនរដ្ឋាភិបាលលូកដៃវាខុសច្បាប់ ហើយប៉ះពាល់ប្រជាពលរដ្ឋអាចប្រតិកម្មថែមទៀត។
«ពេលមានការប្រកួតប្រជែងគ្នាដោយស្មើភាព យើងអាចឆ្លើយជាមួយប្រជាជនថាជាតម្លៃសមស្រប ទោះបីតម្លៃបែបណាក៏ដោយ។ បើសិនដេញថ្លៃឃើញប៉ុណ្ណា អ្នកទទួលក៏អស់ចិត្តទទួលយកទាំងអស់គ្នា»។
លោកថា ទាំងរដ្ឋនិងឯកជនអាចជួយគ្នាបាន គឺជួយចាត់ការអ្នកគេចចេញពីសំណាញ់ច្បាប់ ដែលបង្កើតស្ថានភាពការប្រកួតប្រជែងមិនស្មើភាព។
បើតាមទិន្នន័យក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២២ មានអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មទូទាំងប្រទេសមានចំនួន ៤៧៨ កន្លែងកំពុងធ្វើអាជីវកម្ម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


