ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅ នាំយករថយន្តដឹកទឹកលាងសំអាតផ្លូវជុំវិញតំបន់បឹងព្រលឹង
ភ្នំពេញ ៖ លោកម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះលាងសំអាតភក់ល្បាប់ជុំវិញតំបន់បឹងព្រលឹតក្នុងភូមិអូរអណ្តូង១សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សកម្មភាពលាងសំអាតភក់ល្បាប់លើដងផ្លូវនេះបានធ្វើឡើងនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

យោងតាមប្រសាសន៍លោក ម៉ូវ ម៉ានិត បានឱ្យដឹងថា មូលហេតុដែលលោកនាំយករថយន្តដឹកទឹកនិងកម្មករព្រមទាំងកម្លាំងចម្រុះរបស់សាលាខណ្ឌច្បារអំពៅដើម្បីលាងសំអាតតាមដងផ្លូវមុខផ្ទះបងប្អូនពលរដ្ឋបន្ទាប់ពីភ្លៀងធ្លាក់បង្កឲ្យលិចលង់កាលពីយប់ថ្ងៃទី១៨ខែវិច្ឆិកាកន្លងមកដែលទឹកលូហូចេញមានភក់ល្បាប់ពេញលើផ្លូវមកនោះ។

លោកអភិបាលខណ្ឌបានបន្តថាបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរហូតលិចលង់លំនៅហើយលោកបានដាក់ម៉ាសុីនបូមទឹកចំនួន២គ្រឿងព្រមទាំងដាក់គ្រឿងចក្រជីកប្រឡាយបង្ហូទឹកចូលទៅព្រែកប្រាទើបទឹកបានរីងរួចចាប់ផ្តើមលាងសំអាតភក់ចេញដើម្បីកុំឱ្យពិបាកដល់ពលរដ្ឋផងនោះ។

ចំណែកបងប្អូនពលរដ្ឋ លោកសំដែងការដឹងគុណដល់លោកម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ដែលលោកតែងចុះជួយពលរដ្ឋពេលជួបទុក្ខលំបាកដោយជំនន់ទឹកភ្លៀង៕
ដោយ ៖ នរា






-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


