ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី និងបិទមន្ទីរពិសោធន៍វេជ្ជសាស្ត្រ១កន្លែង
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប រួមមាន ១ ឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និង ២ ឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ដែលត្រូវជាស្វាមី និងជាកូន របស់លោកស្រី ចឿម ផល្លា ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។

រដ្ឋបាលខេត្ត ក៏បានសម្រេចបិទមន្ទីរពិសោធន៍វេជ្ជសាស្រ្តប្រាសាទកែវ ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញសេចក្តីជូនដំណឹងជាថ្មី ដោយសារអ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ចំនួន ២០នាក់ហើយ។
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


