ព័ត៌មានជាតិ
បុរសជនជាតិខ្មែរ២នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ បុរសជនជាតិខ្មែរចំនួន២នាក់ទៀតដែម្នាក់មានអាយុ៦៥ឆ្នាំនិងម្នាក់ទៀតមានអាយុ៧៧ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បើតាមក្រសួងសុខាភិបាលបានកាសនៅព្រឹកនេះថា យោងតាមការផ្ដល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ ឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៦៥ឆ្នាំរស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជាមួយជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា វេលាម៉ោង៤នាទីល្ងាច។
អ្នកជំងឺនេះបានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទីក្នុងស្ថានភាពហត់ខ្លាំងក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗព្រមទាំងយកសំណាកទៅធ្វើការវិភាគជាលទ្ធផលមានវិជ្ជមានកូវីដ-១៩។ ដោយជំងឺមានការវិវត្តន៍ចេះតែធ្ងន់ធ្ងរឡើងៗហត់ដង្ហក់ខ្លាំងក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសរួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤:០០នាទីល្ងាច។
តាមការសន្និដ្ឋានករណីបុរសជនជាតិខ្មែរអាយុ៦៥ឆ្នាំខាងលើបានស្លាប់បាត់បង់ជីវិតដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។
ចំណែករណីបុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំរស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦ និង៥០នាទី។
អ្នកជំងឺបានចូលមកពីពេទ្យនៅថ្ងៃទី០៥ ខែមេសា វេលាម៉ោង៣ និង២០នាទីជាមួយនឹងស្ថានភាពហត់ខ្លាំងនឹងនៅលើអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយដែលតម្រូវឱ្យគ្រូពេទ្យធ្វើការសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាក់ធ្វើវិភាគជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយវិត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយក៏មិនអាចជួយបានអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១វេលាម៉ោង៦ និង៥០នាទី។
តាមការសន្និដ្ឋានករណីបុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំខាងលើបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩នៅលើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
គួរបញ្ជាក់ថាគិតទាំងបុរសទាំងពីរនាក់ខាងលើកម្ពុជាមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៨នាក់ហើយ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន