ព័ត៌មានជាតិ
សម្ដេចសង្ឃ ណយ ច្រឹក និងថ្នាក់ដឹកនាំ ធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ
សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា និងជាព្រះគ្រូចៅអធិការវត្ត ច័ន្ទបុរីវង្ត ព្រមទាំងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នារៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (វារៈឡើងស័ក) ។

ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយទទួលបានការអនុញ្ញាពីសម្តេចតេជោ និងរៀបចំដោយរក្សាគម្លាតបុគ្គល និងគោរពតាមវិធានការរបស់សុខាភិបាល ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានបួងសួងសូមឲ្យប្រទេសជាតិសឹចក្តីសុខ សេចក្តីចម្រើន មានសេដ្ឋកិច្ចរីកចម្រើនល្អ មានការវិនិយោគកាន់តែច្រើន ក្រោមការដឹកនាំរបស់សម្តេច ជាពិសេស សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបាននូវសុភមង្គគ្រប់ៗក្រុមគ្រួសារ ។ ម៉្យាងទៀតសូមឲ្យប្រទេសជាតិរួចផុតពីជម្ងឺឧបទ្រពចង្រៃ ដូចជា ជំងឺកូវីដសូមឲ្យសាបរលាបពីព្រះរាជាណាចក្រកម្ពុជា និងបានឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានទទួលមរណភាពដោយសារកូវីដ១៩ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាកិច្ចបន្ត សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានប្រសិទ្ធិពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូតទៅ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


