Connect with us

ព័ត៌មានជាតិ

ខេត្តហ៊្វូជៀននិងភ្នំពេញ នឹងបង្កើតការិយាល័យពាណិជ្ជកម្មនៅភ្នំពេញ ដើម្បី​ជំរុញ​ទំហំ​វិនិយោគ​កាន់តែធំ

បានផុស

នៅ

ខេត្តហ៊្វូជៀន​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ និង រាជធានីភ្នំពេញ ដែល​ជា​ខេត្ត​ដែល​បាន​ចង​សម្ព័ន្ធ​មេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបានវិនិយោគទុនច្រើនហើយនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​បង្ហាញឲ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២៥នេះ រវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក ហ្វាង ឈុន (Huang Chun) ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។

ក្នុង​ជំនួប​នោះ លោកឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញ មាន​រោងចក្រ​វាយនភណ្ឌ​ជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនិងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយយើងបាន​ជីកព្រែកជីកហ្វូណន់តេជោ ដែលទំនិញទាំងនោះ យើងនឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹក។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០%ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ ដូច្នេះ​លោក​ស្នើ​សុំ​ឱ្យ ខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្រាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺ​រដ្ឋបាល​រាជធានីភ្នំពេញ​មាន​សិទ្ធិ​សម្រេច​ក្នុងការវិនិយោគនេះ។

លោក ហ្វាង ឈុន (Huang Chun) ) ក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀន ផងដែរ ដោយលោកបញ្ជាក់ថា ខេត្តហ្វ៊ូជៀន គឺ​ជា​ខេត្ត​មួយ​នៅ​ជាប់​នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។ សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥៧០០ប៊ីលានយន់ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។

លោក ហ្វាង ឈុន បានបញ្ជាក់ថា៖ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីស៊ី ជិងពីង ធ្លាប់​ធ្វើ​ជា​ថ្នាក់ដឹកនាំខេត្តនេះផងដែរ ហើយខេត្តហ្វ៊ូជៀនក៏ខេត្តដែលផលិតនិងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។

ជុំវិញ​ការ​ស្នើសុំ​ឲ្យមានការវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើនលោក ហ្វាង ឈុនបានមានប្រសាសន៍លើកឡើងថា ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះលោក ជំរុញឲ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យ​មក​វិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។

លោកបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ្វ៊ូជៀនបាន​មក​រក​ស៊ីនៅ​កម្ពុជា មាន ប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរទៀតឡើងទៀត រាជធានី​ភ្នំពេញ និងខេត្តហ្វ៊ូជៀន បានឯកភាពគ្នា ក្នុង​បង្កើតឲ្យមានការិយាល័យពាណិជ្ជកម្ម​មួយនៅរាជធានីភ្នំពេញ​នាពេលខាងមុខនេះ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម