ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញបញ្ជាឲ្យកងទ័ពអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យមានប្រសិទ្ធភាព
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាស្តីពីការអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់មេបញ្ជាការកងទ័ពគ្រប់ជំនាញចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ អនុវត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល។
បទបញ្ជារបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន មាន៥ចំណុចរួមមាន៖
ទី១- មេបញ្ជាការប្រភេទទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពល ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យម៉ឺងម៉ាត់បំផុត នូវសេចក្ដីសម្រេចលេខៈ ៤៩ / សសរ របស់ប្រមុខរាជរដ្ឋាភិបាល និងសារាចរណែនាំលេខៈ ០០៦ / សណន / ២០២១ របស់ក្រសួងការពារជាតិ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទី២- បណ្តាស្ថាប័ននៅអគ្គបញ្ជាការដ្ឋាន មានមុខធ្វើការតែនាយទាហានដែលត្រូវវេនប្រចាំបញ្ហា និងប្រចាំការ ឱ្យកម្រិតអប្បបរមាតិចបំផុត ដើម្បីធានានិរន្តភាពការងារប្រចាំថ្ងៃ យោធិនដែលរស់នៅក្នុងតំបន់ក្រហម (តំបន់ដែលមានការឆ្លងជំងឺកូវីដច្រើន) ត្រូវអនុវត្តទៅតាមវិធានរបស់អាជ្ញាធរមូលដ្ឋាន ចំពោះកងឯកភាព ប្រមូលផ្តុំមិនអនុញ្ញាតឱ្យយោធិនចេញក្រៅអង្គភាពជាដាច់ខាត។
ទី៣- កងឯកភាពដែលមានភារកិច្ចសហការក្នុងការបិទខ្ទប់នេះ ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឱ្យម៉ឺងម៉ាត់បំផុត និងការពារខ្លួនកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩។
ទី៤- រយៈពេលអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ទី៥- នាយកខុទ្ទកាល័យអគ្គបញ្ហាការដ្ឋាន មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកសា្ថប័ន និងសាលាចំណុះអគ្គបព្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ការចេញបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃនេះ បានធ្វើឡើងដដោយយោងទៅលើសេចក្តីសម្រេចលេខៈ៤៩ / សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


