ព័ត៌មានជាតិ
សាលាបឋមសិក្សា និងវិទ្យាល័យចាំយាម នៅខេត្តកោះកុង បន្តបើកទ្វារបង្រៀនសិស្សជាធម្មតា
សាលាបឋមសិក្សា និងវិទ្យាល័យចាំយាម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅតែបន្តបើកទ្វារសាលាបង្រៀនជាធម្មតាទេ ទោះបីជាបញ្ហាជម្លោះនៅចំណុចថ្មដា ខេត្តពោធិសាត់ កំពុងផ្ទុះអាវុធក៏ដោយ។ សិស្សានុសិស្សនៅសាលាបឋមសិក្សា និងវិទ្យាល័យចាំយាម កំពុងតែរៀនសូត្រក្នុងថ្នាក់រៀន ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូ ពុំមានការព្រួយបារម្ភខ្លាំងអ្វីពីស្ថានភាពបញ្ហាព្រំដែនឡើយ។

លោក សោម សុផល និងអ្នកស្រី ហ៊ឹម កញ្ញា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាចាំយាម បានឱ្យដឹង នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា គិតមកដល់ពេលនេះ ពួកគាត់មិនទាន់មានគោលការណ៍ណាមួយពីមន្ទីរអប់រំ ឬក្រសួងអប់រំ យុវជន និងកីឡា ឱ្យផ្អាកបង្រៀនសិស្សនោះទេ ទោះបីសាលារៀនមួយនេះ ស្ថិតនៅក្បែរនឹងព្រំដែនជាមួយថៃ ដែលកំពុងផ្ទុះអាវុធនៅថ្មដា ខេត្តពោធិសាត់ក៏ដោយ។
បើតាមលោក ជាតំណាងគ្រូបង្រៀន នៅពេលទទួលបានដំណឹងពីការផ្អាកបង្រៀន ឬភៀសសឹកយ៉ាងណា គឺពួកគាត់នឹងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។
អ្នកស្រី វ៉ាន់ និងអ្នកស្រី តេ ខេង ជាអាណាព្យាបាលសិស្សដែលអង្គុយរង់ចាំកូនចៅពីសាលារៀន លើកឡើងថា ពួកគាត់មិនទាន់មានការភ័យបារម្ភខ្លាំងនោះទេ ព្រោះពុំមានអាជ្ញាធរណាមកផ្តល់ដំណឹងពីការជម្លៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាព និងម៉្យាងទៀតស្ថានភាពនៅខេត្តកោះកុងស្ងប់ស្ងត់ពុំមានបាតុភាពអាក្រក់កើតមានឡើងទេ។

អាណាព្យាបាលដដែល អះអាងថា ពួកគាត់មកមើលកូនចៅនៅសាលារៀន ព្រោះចង់ឱ្យកូនចៅមានចំណេះដឹងតាមរយៈសិក្សា ទោះបីជាស្ថានភាពបញ្ហាព្រំដែននៅមិនទាន់ច្បាស់លាស់។ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខរបស់កម្ពុជាលើវិធានការដោះស្រាយបញ្ហាព្រំដែនមិនថាផ្លូវច្បាប់ ឬការប្រើកម្លាំងប្រដាប់អាវុធ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅតែរង់ចាំតាមដានព័ត៌មានពីស្ថានភាពព្រំដែនក្នុងភូមិសាស្រ្តខេត្តកោះកុង និងករណីមានការប្រកាសឱ្យជម្លៀសភាសសឹកនឹងអនុវត្តតាម ដើម្បីស្វែងទីសុវត្ថិភាពបណ្តោះអាសន្ន៕
អត្ថបទ៖សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


