ព័ត៌មានជាតិ
អគ្គិភ័យឆេះឃ្លាំងធ្វើគ្រឿងតុបតែងរោងអាពាហ៍ពិពាហ៍ នៅសង្កាត់គោកឃ្លាង ខូចខាតអស់ទាំងស្រុង
ឃ្លាំងធ្វើគ្រឿងតុបតែងរោងអាពាហ៍ពិពាហ៍ មានសម្ភារៈជាច្រើន ត្រូវឆេះអស់ទាំងស្រុង ក្នុងករណីអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់មិននឹកស្មានថា អណ្តាតភ្លើងឆេះរាលដាល បង្កអោយបាក់ស្រុតលឿនបែបនេះនោះទេ ។ ដោយគ្រាន់តែពួកគាត់ធុំក្លិនឈ្ងៀមផ្សែងភ្លាម ក៏នាំគ្នារត់ចេញពីក្នុងផ្ទះមកមើល បានប្រទះឃើញឃ្លាំងធ្វើសម្ភារៈតុបតែងរោងមង្គលការ ត្រូវបានឆេះបាត់ទៅហើយ ។ ខណៈនោះដែរ ប្រជាពលរដ្ឋប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ពន្លត់អគ្គិភ័យតែម្តង ។ លុះពេលកម្លាំងនគរបាល មកដល់ រៀបទុយោទឹក ត្រៀមបាញ់ពន្លត់ តំបូលឃ្លាំងបានស្រុតចុះមកក្រោនបាត់ទៅហើយ។


អគ្គិភ័យនេះដែរបានលេបត្របាក់ ឃ្លាំងធ្វើគ្រឿងតុបតែងមង្គលការ អស់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួសនោះទេ ដោយបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការរាជធានី ចំនួន ១០គ្រឿង , រថយន្តជំនួយក្រុមហ៊ុន ស្រាបៀរកម្ពុជា ០១គ្រឿង នឹងរថយន្តទីក្រុង អូឡាំព្យា ០១គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុបង្កអោយកើតជាអគ្គិភ័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមនៅទីតាំងខាងលើនេះ៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


