ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង បិទផ្នែកខាងក្នុងផ្សារមោងឬស្សីចាស់ជាបណ្ដោះអាសន្ន
អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទផ្នែកខាងក្នុងផ្សារមោងឫស្សីចាស់ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី២០ខែមេសានេះថា «ត្រូវបានបិទផ្នែកខាងក្នុងផ្សារមោងឫស្សីចាស់ ក្នុងស្រុកមោងឬស្សីជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារ ដូចជាបន្លែត្រីសាច់គ្រឿងឧបភោគ បរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសង្គមគម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅពាក់ម៉ាសនិងលាងដៃ»។
លោកអភិបាលខេត្តបានបន្តថា កាបិទផ្នែកខាងក្នុងផ្សារនេះមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកមោងឫស្សី ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងទីតាំងដែលត្រូវបានបិទសម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ដូចជាការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យនិងគ្រប់គ្រងទីកន្លែងលក់បន្លែ ត្រីសាច់ និងឧបភោគបរិភោគ និងពង្រីកការអនុវត្តប្រធានការដ្ឋានភិបាលនិងវិធានការរដ្ឋបាលឲ្យបានម៉ឺងម៉ាត់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


