Connect with us

ព័ត៌មានជាតិ

តារាចម្រៀងវ័យក្មេង វី ឌីណែត ហាក់ស្រកសាច់ជាងមុន ក្រោយជាសះស្បើយពីជំងឺកូវីដ១៩

បានផុស

នៅ

តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត បន្ទាប់ពីទទួលបានការព្យាបាលនោះ កាលពីថ្មីៗនេះនាងបានជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ កញ្ញា វី ឌីណែត ក្រោយពេលបានជាសះស្បើយជំងឺកូវីដហើយបានត្រលប់ទៅផ្ទះវិញគេឃើញទឹកមុខរបស់នាងគឺមានភាពស្រស់ថ្លាជាពេលមុនៗបន្តិច។ ប៉ុន្តែសម្រាប់គីឡូ វី ឌីណែត ហាក់មានការប្រប្រួលច្រើន (ស្រកសាច់) ខុសប្លែងជាងកាលមិនទាន់ធ្លាក់ខ្លួនឈឺ។

ជាក់ស្តែងបើចាប់អារម្មណ៍មកមើលលើរូបភាពរបស់ វី ឌីណែត ប្រមាណ៣សន្លឹកទើបបង្ហោះថ្មីៗនេះត្រូវបានអ្នកគាំទ្រយល់ថានាងពិតជាស្រកចុះគីឡូច្រើន បើប្រៀបធាបកាលពីគ្រាមុនៗ។ ទោះបីជាមានការលើកឡើងបែបនេះក្តីតែ វី ឌីណែត បានរក្សាជំហខ្លួនឯងត្រូវតែរឹងមាំ។

កញ្ញា វី ឌីណែត លើកឡើងថា កេីតមកមានរូបគឺមានទុក្ខអ្នកម៉ែតែងតែប្រាប់បែបនេះរហូតមកកូន។ អញ្ចឹងហេីយទោះជាមានរឿងអ្វីកេីតឡេីងក៏ដោយយេីងត្រូវតែរឹងមាំញញឹមរក្សាជំហរដេីម្បីបន្តដំណេីរទៅមុខទៀត។ ជាមួយគ្នានេះក៏មានការជួនពរហើយលើកទឹកចិត្តដល់ វី ឌីណែត ត្រូវតែមានភាពរឹងមាំផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម