ព័ត៌មានជាតិ
កម្ពុជាតវ៉ាជំទាស់នឹងទង្វើថៃបំផ្លាញរចនាសម្ព័ន្ធ អគាររដ្ឋបាលនៅបឹងត្រកួន ជីកប្រឡាយ ធ្វើផ្លូវ លុបស្រះនៅភូមិជោគជ័យក្នុងដីកម្ពុជា
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ បានតវ៉ាយ៉ាងខ្លាំង ប្រឆាំងទង្វើយោធាថៃវាយកម្ទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតនៅតំបន់បឹងត្រកួន ចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងជីកប្រឡាយ ធ្វើផ្លូវមួយខ្សែ និងចាក់ដីលុបស្រះទឹកនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក្នុង ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។ ការតវ៉ានេះធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកទង្វើយោធាថៃដូច្នេះ÷”សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។“។

ក្រសួងការបរទេសសង្កត់ធ្ងន់ថា ទង្វើរបស់យោធាថៃទាំងនេះ គឺបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
គួរគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ចូលជាធរមាន និងមានកិច្ចព្រមព្រៀងជាច្រើនហាមឃាត់ក៏ដោយ ក៏យោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ រាយបន្លាលួស និងដាក់ទូរកុងតឺន័រចូលជ្រៅមកក្នុងទឹកដីកម្ពុជា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង ជាសកម្មភាពដែលកម្ពុជាហៅថា ជាការប្រើប្រាស់កងកម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែន។ យោធាថៃធ្វើសកម្មភាពទាំងនេះនៅតំបន់ថ្មដា តំបន់ភ្លុកដំរី ខេត្តពោធិ៍សាត់ ភូមិព្រៃចាន់ និងភូមិជោគជ័យ តំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ តំបន់អូស្មាច់ ប្រាសាទតាក្របី ប្រាសាទខ្នា ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ តំបន់ចូកគ្រួស ភូមិអូរខ្លាឃ្មុំ ក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះ ប្រកាន់ភ្ជាប់នូវគោលជំហរ ជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕
ដោយ/ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


