Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម បិទខ្ទប់ភូមិចំនួន៤ ស្ថិតក្នុងស្រុក៣ ជាបន្ទាន់ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែមេសានេះ បានសម្រេចបិទខ្ទប់ភូមិចំនួន ៤ ស្ថិតនៅក្នុងស្រុកចំនួន ៣ ផ្សេងគ្នា គឺស្រុកស្រីសន្ធរ ស្រុកបាធាយ និងស្រុកកងមាស ដោយសារមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិដែលអាជ្ញាធរខេត្តសម្រេចបិទរួមមាន៖

– ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

– ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

– ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

– ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាការសម្រេចបិទខ្ទប់ភូមិខាងលើ ដោយសារមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សេចក្តីសម្រេចចុះហត្ថលេខដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការអនុវត្តបិទខ្ទប់ចាប់ពីថ្ងៃទី ២៣ នេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

អានពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម