Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈដែលបានផ្តល់អំណោយក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩

បានផុស

នៅ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២៣មេសានេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត ដែលបានប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជិត៦០នាក់និងឆ្លងជាង៨០០០នាក់ហើយគិតត្រឹមថ្ងៃទី២៣មេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបែបនេះខណៈពេលបានចាត់តំណាងទទួល រួមមានភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត
ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូតប្រគល់ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងពេលយុទ្ធនាការប្រឆាំងកូវីដ១៩ដ៍កាចសាហាវនាពេលនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម