Connect with us

ព័ត៌មានជាតិ

ពលរដ្ឋយល់ឃើញភាពងាយស្រួល និងលឿនដែលក្រសួងមហាផ្ទៃ ដាក់ចេញការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ ពលរដ្ឋយល់ឃើញថាដើម្បីបង្កលក្ខណៈងាយស្រួលជួយពន្លឿននីតិវិធីជូនពលរដ្ឋ និងគាំទ្រយ៉ាងពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ ប្រុសស្រី សម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ វាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍អំពីបញ្ហាដែលកើតមាន បានទៅដល់មន្ត្រីថ្នាក់ជាតិ។ ពលរដ្ឋបន្ថែមថា ការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញនេះវាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ។ ជាពិសេសនោះជួយពន្លឿនការងារបានឆាប់រហ័សងាយបង្កភាពងាយស្រួលផងដែរ។

ពួកគាត់បន្តលើកឡើងទៀតថា ពេលមានប្រព័ន្ធអនឡាញនេះ ប្រជាពលរដ្ឋដែលមានបញ្ហាកើតឡើង អាចដាក់ពាក្យបណ្ដឹងបានគ្រប់ពេល ដោយពុំចាំបាច់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាននោះទេ។ ជាក់ស្ដែងពេលខ្លះទៅដល់ មានករណីផ្សេងៗ ដូចជាមិនទទួលពាក្យបណ្ដឹង ឬ រុញពីមួយទៅមួយ និងថាខុសមូលដ្ឋានជាដើម នេះជាដើមចមធ្វើឲ្យពលរដ្ឋលំបាក។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖ ស្របពេលដែលកម្ពុជាកំពុងឆ្ពោះជំហានទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្នុងយុគ្គសម័យឌីជីថលនេះការធ្វើទំនើបបកម្ម លើការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងគិតគូរដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយអន្តរាគមន៍ជូនពួកគាត់ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធិភាព។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងលើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅជាភាសាអង់គ្លេសថា Complain Submission System ( CSS ) ដើម្បីបង្ក លក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធសមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ៖ សាធារណជន អាចដាក់ពាក្យបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារសម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្ដឹងរបស់ខ្លួន៕ អត្ថបទ ៖ សុភា

រូបភាពឯកសារពលរដ្ឋដាក់ពាក្យបណ្ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម