ព័ត៌មានជាតិ
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី៖ ស្ថានីយប្រេងឥន្ធនៈទូទាំង បានបើកដំណើរការឡើងវិញស្ទើរតែទាំងអស់
លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈប្រមាណជាង ៥០ កន្លែង នៅទូទាំងខេត្ត បានបើកដំណើរការឡើងវិញស្ទើរតែទាំងអស់ ដើម្បីផ្គត់ផ្គង់ប្រេងជូនប្រជាពលរដ្ឋជាធម្មតា ខណៈស្ថានីយមួយចំនួនតូចប៉ុណ្ណោះដែលនៅបន្តបិទទ្វារ ផ្អាកការផ្គត់ផ្គង់ជាបណ្តោះអាសន្ន។ ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីប៉ុន្មានសប្តាហ៍មុន ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងខេត្តភូមិភាគឦសានមួយនេះបានផ្អាកការផ្គត់ផ្គង់ ដោយម្ចាស់ស្ថានីយអះអាងថា ប្រេងនៅក្នុងស្តុកបានអស់ ហើយខ្លះទៀតបានលើកឡើងថា ការដឹកជញ្ជូនប្រេងមានការយឺតយ៉ាវ។

លោក លឹម ស្រេង បានប្រាប់កម្ពុជាថ្មីថា ក្នុងចំណោមស្ថានីយប្រេងឥន្ធនៈសរុប ៥១ កន្លែង នៅទូទាំងខេត្តមណ្ឌលគិរី បច្ចុប្បន្នភាគច្រើនបាននិងកំពុងដំណើរការចាក់ប្រេងជូនអតិថិជនជាធម្មតាវិញ បន្ទាប់ពីការផ្អាកផ្គត់ផ្គង់មួយរយៈកន្លងមក ដោយសារតែការខ្វះប្រេងក្នុងស្តុក។
មន្រ្តីរូបនេះបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការចូលរួមពីមន្រ្តីជំនាញ បានជំរុញឱ្យក្រុមហ៊ុនប្រេងឥន្ធនៈនានា បង្កើនការផ្គត់ផ្គង់ទៅកាន់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស ដើម្បីឱ្យមានប្រេងក្នុងស្តុកគ្រប់គ្រាន់សម្រាប់លក់ជូនអតិថិជន។ បន្ថែមពីនេះ មន្រ្តីជំនាញក៏បានចុះត្រួតពិនិត្យតាមដេប៉ូតូចធំនៅទូទាំងខេត្តមណ្ឌលគិរី បន្ទាប់ពីមានការផ្គត់ផ្គង់ប្រេងជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុន ដើម្បីធានាថា មានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជននៅតំបន់ភាគឦសាន។

ក្នុងនោះ ជំនាញបានពិនិត្យឃើញថា មានប្រេងឥន្ធនៈក្នុងស្តុកតាមដេប៉ូចែកចាយធំៗ ដូចជា ប្រេងសាំងធម្មតា ជាង ១០ម៉ឺនលីត្រ, ប្រេងម៉ាស៊ូត ក៏ជាង ១០ម៉ឺនលីត្រដូចគ្នា និងប្រេងសាំងស៊ុបពែរ មានជាង ៣ម៉ឺនលីត្រផងដែរ។ យ៉ាងណាមិញ លោករំពឹងថា ប្រេងឥន្ធនៈដែលមានក្នុងស្តុកទាំងអស់នេះ នឹងអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរ ដើម្បីសម្រួលដល់គ្រប់មធ្យោបាយធ្វើដំណើរ ជាពិសេសសម្រាប់កសិករ ក្នុងការប្រើប្រាស់សម្រាប់ការងារកសិកម្ម។

ដោយឡែក នៅមានដេប៉ូចែកចាយប្រេងខ្នាតតូចមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់មានប្រេងឥន្ធនៈក្នុងស្តុក សម្រាប់លក់ចែកចាយជូនអតិថិជននៅឡើយ។ ប្រេងសាំងដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម សាំងធម្មតាតម្លៃ ៥ ២០០ រៀល និង ប្រេងម៉ាស៊ូតតម្លៃ ៦ ២០០ រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ ២០២៦៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


