Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះបូមស្តារប្រព័ន្ធលូសម្រួលការកកស្ទះនៅភូមិព្រៃព្រីងជើង ២

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣​ ដឹកនាំដោយ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ និង លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី ១​ ព្រមទាំងក្រុមការងារ បានសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ​ ចុះបូមលូនៅលើផ្លូវ ១ ខ្សែ ស្ថិតក្នុងភូមិព្រៃព្រីងជើង ២ សង្កាត់ចោមចៅទី ៣​ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះការជន់លិចពេលមានភ្លៀងធ្លាក់មកម្តងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿ​ន​ ចៅសង្កាត់ចោមចៅទី ៣​ បានឲ្យដឹងថា​ ដោយឃើញតំបន់ខាងលើមានប្រព័ន្ធលូចរន្តទឹកហូរយឺត​ និងហៀរចេញតាមរ៉ឺហ្គារមាត់លូ​មកដក់លើផ្លូវ​ ទើបលោក​ស្នើទៅ​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីបញ្ជូនរថយន្តបូមលូមកស្តារកាយយកសំរាមកាកសំណល់ចេញ ឲ្យចរន្តទឹកហូរបានលឿន។

លោក​ វ៉ា​ សាវឿន​ តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល​ សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ រួមទាំងក្រុមការងារ​រាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តចំនួន ១ គ្រឿង សម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម