Connect with us

ព័ត៌មានជាតិ

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រលំ​ខូចខាត​អស់ពីរ​ខ្នង​នៅ​ស្រុក​ទ្រាំង​

បានផុស

នៅ

​ភ្លៀង​លាយឡំខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ខូចខាត​អស់​២​ខ្នង​នៅ​ស្រុក​ទ្រាំង​នា​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ​ទី​១ ប៉ើង​ដំបូល​ប្រក់​ក្បឿង​អស់​មួយ​ចំហៀង​ធ្លាក់​ក្បឿង​អស់​មួយចំនួន នៅ​ភូមិ​អូ​តាសេក ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ម្ចាស់ផ្ទះ​ឈ្មោះ សំ រិត​ថន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ ឈូក ខន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អូ​តាសេក ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ​។ និង​មួយ​ខ្នង​ទៀត​ផ្ទះ​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ ប្រក់​ស័ង្កសី ដួលរលំ​ទាំងស្រុង ដែល​ម្ចាស់​ផ្ទះ​ឈ្មោះ អែ​ត គា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អូន ផល្លា អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ​។​

ករណី​ទាំងពីរ​ខាងលើនេះ​ តាម​ការបញ្ជាក់​ពី​មន្ត្រី​សាលាស្រុក​ទ្រាំង​ឲ្យ​ដឹងថា មិន​បណ្តាល​ឲ្យ​រង​របួស​គ្រោះថ្នាក់​ដល់​មនុស្ស​ទ្បើ​យ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម