Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបានឃាត់ខ្លួនកូនវាយធ្វើបាបម្តាយបង្កើតរបួសច្រើនកន្លែងទៅតុលាការ

បានផុស

នៅ

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញ និងសមត្ថកិច្ចក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែមេសានេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅអនុវត្តទោសតាមច្បាប់ ក្រោយពីការឃាត់ខ្លួន ក្រោមបទល្មើសប្រើអំពើហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបង្កមានឈ្មោះ ហុក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ចំណែកឯម្តាយរងគ្រោះមានឈ្មោះ សាំង ចាន់សុភាព អាយុ៥៦ឆ្នាំ។

សមត្ថកិច្ចបន្តថានៅថ្ងៃកើតហេតុជនរងគ្រោះជាម្តាយបានប្រៀនប្រដៅ និងស្តីបន្ទោសដើម្បីចង់ឱ្យកូនល្អ ស្រាប់តែភ្លាមៗនោះកូនប្រុសរួបនេះបានខឹងម្តាយ អត់ទ្រាំមិនបានក៏ស្ទុះចាប់ទាញសក់ម្តាយបោកវក់វី ថែមទាំងប្រតាយប្រតប់មួយប្រាវទៀតបណ្តាលឱ្យម្តាយរងរបួសជាំជាច្រើនកន្លែងនៅលើដងខ្លួន និងពកក្បាល។

ករណីកូនប្រើអំពើហិង្សាទៅលើម្តាយបង្កើតខាងលើនេះ សមត្ថកិច្ចបានបញ្ជូនដល់ដៃតុលាការហើយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម