ព័ត៌មានជាតិ
ផ្លូវប្របតាមឆ្នេរសមុទ្រ កំពុងសាងសង់ពីកែវផុស ទៅជ្រោយស្វាយនៃគម្រោងផ្លូវក្រវាត់ឆ្នេរភ្ជាប់ពីខេត្តកំពតដល់ខេត្តកោះកុង
ផ្លូវក្រវាត់ឆ្នេរពីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់ឃុំជ្រោយស្វាយ ខេត្តកោះកុង កំពុងដំណើរការសាងសង់ដែលជាផ្នែកមួយនៃគម្រោងផ្លូវក្រវាត់ឆ្នេររបស់រាជរដ្ឋាភិបាល តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបីរួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។
បើតាមប្រភពពីអាជ្ញាធរឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវដែលកំពុងសាងសង់ថ្មីតាមបណ្តោយឆ្នេរកែវផុសមានប្រវែង ៣ ៧០០ម៉ែត្រ តភ្ជាប់ច្រករបៀងឃុំកែវផុសក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់ឃុំជ្រោយស្វាយ ខេត្តកោះកុង។


ប្រភពបន្តថា ដំណើរការសាងសង់ផ្លូវនេះជាផ្នែកមួយ ក្រោមគម្រោងអភិវឌ្ឍន៍ជម្រុញសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល សម្រាប់តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបីរួមមាន ខេត្តកោះកុង ខេត្តកំពង់សោម និងកំពត។
រាជរដ្ឋាភិបាលបានគិតគូរយ៉ាងច្បាស់លាស់ក្នុងការស្ថាបនាផ្លូវនេះឡើង ដែលនឹងជួយនាំមកនូវការអភិវឌ្ឍនិងភាពរីកចម្រើនយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានផ្ទាល់តែម្តង។ យ៉ាងណាមិញ ប្រភពពុំអាចផ្តល់ព័ត៌មានបន្ថែមពីគម្រោងផ្លូវនេះ ដោយលោកបានបញ្ជាក់ថាវាជាគម្រោងថ្នាក់ជាតិ ហើយរុញឲ្យអ្នកសារព័ត៌មានទៅសាកសួរនៅថ្នាក់សាលាស្រុក ឬសាលាខេត្តវិញ ព្រោះស្ថាប័នទាំងនោះមានព័ត៌មានច្បាស់លាស់ និងពេញលេញជាងនៅថ្នាក់ឃុំ។
ពាក់ព័ន្ធគម្រោងសាងសង់ផ្លូវក្រវាត់ឆ្នេរនេះ កម្ពុជាថ្មីបានទាក់ទងលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ ប៉ុន្តែលោកមិនទាន់បានឆ្លើយតបទេរហូតមកដល់ពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


