ព័ត៌មានជាតិ
គម្រោងសាងសង់បណ្ណាល័យនៅចំកណ្តាលក្រុងបានលុង កំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ អំពាវនាវសប្បុរសជនចូលរួម
រដ្ឋបាលខេត្តរតនគិរី កំពុងដំណើរការសាងសង់បណ្ណាល័យសាធារណៈដ៏ធំមួយ នៅបរិវេណបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ដើម្បីលើកកម្ពស់វប្បធម៌អានសៀវភៅ និងបង្កើនចំណេះដឹងជូនសាធារណជនគ្រប់វ័យ។
គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ហើយនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអានដោយឥតគិតថ្លៃ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងប្រាប់កម្ពុជាថ្មីថា បណ្ណាល័យនេះនៅមិនទាន់កំណត់ថ្ងៃសម្ពោធជាក់លាក់ទេ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ប៉ុន្តែអាជ្ញាធរមានការប្តេជ្ញាចិត្តបញ្ចប់ការងារឱ្យបានត្រឹមដំណាច់ឆ្នាំ២០២៦។ លោកបញ្ជាក់ថា ថវិកាសាងសង់ភាគច្រើនបានមកពីធនធានផ្ទាល់ខ្លួន និងការចូលរួមបរិច្ចាគពីសប្បុរសជន ខណៈដែលនៅមានបញ្ហាប្រឈមខ្លះៗផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលសាងសង់។
លោកបញ្ជាក់ថា៖«បណ្ណាល័យថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះទម្លាប់អាននៅតាមទីសាធារណៈ និងផ្តល់ឱកាសសិក្សាស្រាវជ្រាវដល់យុវជន កុមារ និងមនុស្សពេញវ័យ ដោយមិនមានការរើសអើង»។ បណ្ណាល័យនេះ មានការរៀបចំនៅផ្នែកខាងក្នុង រួមមានផ្នែកសម្រាប់កុមារ និងមនុស្សពេញវ័យ ដែលផ្តោតលើវិស័យចំណេះដឹងជាច្រើន ដូចជា វប្បធម៌ អប់រំ បច្ចេកវិទ្យា កម្សាន្ត និងបរិស្ថាន ព្រមទាំងបើកចំហសម្រាប់សៀវភៅសាសនាផ្សេងៗដែលមានបំណងបរិច្ចាគមកបណ្ណាល័យ។

លោកអភិបាលខេត្តបន្ថែមថា បន្ទាប់ពីសាងសង់រួចរាល់ បណ្ណាល័យដ៏ធំនេះ នឹងត្រូវការការគាំទ្របន្ថែមពីសហគមន៍ និងសប្បុរសជន ដូចជាការបរិច្ចាគសៀវភៅ និងឧបត្ថម្ភសម្ភារៈបណ្ណាល័យ ដើម្បីបំពេញឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ ការចូលរួមរបស់សប្បុរសជនទាំងថវិកា និងសម្ភារៈ នឹងត្រូវកត់ត្រាទុក ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះអ្នកគាំទ្រគម្រោងនេះ។
ក្រោមគំនិតផ្តួចផ្តើមសាងសង់បណ្ណាល័យនេះ អភិបាលខេត្តបានបញ្ជាក់ថា ថវិកាសាងសង់ភាគច្រើនមកពីហោប៉ៅផ្ទាល់ខ្លួនរបស់លោក ខណៈលោក គិត ម៉េង បានចូលរួមឧបត្ថម្ភថវិកា ៥,០០០ ដុល្លារ ហើយក៏មានសប្បុរសជនផ្សេងៗទៀតបានបរិច្ចាគទាំងថវិកាតិចក្តី ច្រើនក្តី (ខ្លះប្រហែល ១,០០០ ដុល្លារ) និងសៀវភៅ ដើម្បីគាំទ្រគម្រោងនេះផងដែរ។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលសាងសង់ គម្រោងនៅតែប្រឈមបញ្ហាហិរញ្ញវត្ថុខ្លះៗ។


អគារបណ្ណាល័យត្រូវបានរចនាសាងសង់ជាពីរជាន់ មានទទឹងប្រហែល ១៦ ម៉ែត្រ និងបណ្តោយប្រមាណ៦ ម៉ែត្រ សមស្របទៅនឹងទំហំដី និងថវិកាដែលមាន។ បច្ចុប្បន្ន ក៏កំពុងមានការកៀរគរធនធាន និងការចូលរួមពីសហគមន៍បន្តទៀត ដើម្បីធានាឱ្យគម្រោងអាចបញ្ចប់បានដោយជោគជ័យ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


