ព័ត៌មានជាតិ
កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយនីការ៉ាហ្កា ដោយបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី
កម្ពុជាបានបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយនីការ៉ាហ្កា ដែលជាប្រទេសស្ថិតនៅក្នុងតំបន់អាមេរិកកណ្ដាល ដោយការបង្កើតឡើងនូវកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

យន្តការពិគ្រោះយោបល់នេះ គឺត្រូវបានសម្រេចបង្កើតឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា និងលោក Mario José Armengol Campos ឯកអគ្គរដ្ឋទូតការ៉ាហ្កាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

ក្រៅពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ ដែលជាផលប្រយោជន៍រួម ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងនីការ៉ាហ្កា ក្នុងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការថែមទៀតផង។
លោកស្រី អ៊ាត សោភា និងលោកឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីនេះ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


