Connect with us

ព័ត៌មានជាតិ

តំបន់​ផ្ទុះ​កូវីដ​ជាង ១០០ នាក់នៅព្រៃនប់​ ជា​តំបន់អភិវឌ្ឍ​ទីក្រុង​​ថ្មី​មួយ ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ​ពី​​ក្រុង​ព្រះសីហនុ

បានផុស

នៅ

ទីក្រុង​រស្មីមង្គល ដែលជា​តំបន់អភិវឌ្ឍ​ថ្មី​ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​បន្តរកឃើញអ្នក​ឆ្លងជិត ១០០ នាក់មានទាំងជនជាតិចិន​និង​ខ្មែរ។

តំបន់ដែល​​ត្រូវ​បានអភិវឌ្ឍ​តាំង​ពី​ឆ្នាំ​២០១៩ ជាទីក្រុង​ថ្មី​មួយចម្ងាយ​ជាង ៤០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែល​មានការ​សាងសង់​សំណង់​អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅសរុបចំនួន៣៦អគារ លាតសន្ធឹងលើផ្ទៃដីទំហំរហូតដល់ទៅ ១០ហិកតា។ ទីក្រុងពាណិជ្ជកម្ម​នេះ​ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន ក្រោម​ទុនវិនិយោគ​ជាង ៧០ លានដុល្លារអារមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះបានជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម និងការចេញចូលទីតាំងទីក្រុងរស្មីមង្គល មានទីតាំងនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

ការ​ចុះបិទ​នេះ ក្រោយ​ពេលអាជ្ញាធរ​រកឃើញ​អ្នក​ឆ្លងកូវីដ​ជាបន្តបន្ទាប់​ជាង ១០០ នាក់។ គួរបញ្ជាក់​ថា ខេត្តព្រះសីហនុបានរកឃើញ​អ្នក​ឆ្លង​ថ្មី ១៨៧ នាក់បន្ថែម​ទៀត​ គិត​ត្រឹម ២៤ ម៉ោង​នេះ ហើយ​ជាង ១០០ ករណី ​ផ្ទុះចេញពី​តំបន់អភិវឌ្ឍ​​រស្មីមង្គល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទី មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ២០ នាទី មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង និងជំនាញទន់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior

Sokha Hotels

ព័ត៌មានពេញនិយម