Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ នៅខែសីហា ឆ្នាំ២០២៦ ខាងមុខ នេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធា​រណៈ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៥-២០២៦ ក្រោម​មូលបទ «នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​ ដែលគ្រោង​រៀបចំ​នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាដើមខែសីហា ឆ្នាំ២០២៦ ខាង​មុខនេះ។

ដើម្បីស្តាប់វឌ្ឍនភាពការងារ និងពិនិត្យ ពិភាក្សាលើការងារដែលនៅសេសសល់ ក៏ដូចជាការគិតគូរកិច្ចការងារទៅមុខក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក  យក់ ប៊ុនណា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអនុគណៈកម្មការទាំង៦។

ក្រោយពីបានពិនិត្យ និងកិច្ចពិភាក្សា ព្រមទាំងទទួលបានការតម្រង់ទិស និងអនុសាសន៍ណែនាំ ពីឯកឧត្តមប្រធានអង្គប្រជុំរួចមក កិច្ចប្រជុំបានកំណត់ឱ្យអនុគណៈកម្មការទាំង៦ ធ្វើរបាយការណ៍មកលេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ អំពីវឌ្ឍនភាពការងាររបស់ខ្លួន ជាប់ជាប្រចាំ និងត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារបន្ត នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម