ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តក្រចេះ
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញអបអរសាខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តក្រចេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ.ន.ក., លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៧០០នាក់។

លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់អគារទីស្នាក់សម្រាប់មន្រ្តីបម្រើ និងផ្តល់សេវាជូនសមាជិកដែលមានតម្រូវការ ឬបញ្ហាប្រឈម។ ទីស្នាក់ការសមាគមខេត្តនេះ នឹងក្លាយជាទីកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលការដោះស្រាយរាល់សំណើ និងសំណូមពររបស់សមាជិក។

លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមបណ្តារាជធានី-ខេត្ត, ក្រុង-ស្រុក និងសាខាសមាគមឃុំ-សង្កាត់ កាលពីកន្លងទៅ គឺដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសមាគម បានសម្រេចរៀបចំប្រព័ន្ធគ្រប់គ្រងទិន្ន័យអតីតយុទ្ធជន និងនិវត្តជនដែលនឹងត្រូវដាក់ពាក្យចូលជាសមាជិក ឬសំណើផ្សេងៗដែលនឹងសម្រួលការងារបម្រើជូនសមាជិកទាំងអស់របស់សមាគម។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកនេះ មានអត្ថប្រយោជន៍ក្នុងការអនុវត្តផែនការសកម្មភាពការងារ ដូចជា ការកំណត់អត្តសញ្ញាណសមាជិក និងក្រុមគ្រួសារក្នុងបន្ទុក កំណត់បែងចែងចំពោះសមាជិកដែលជួបការលំបាកដើម្បីទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច កំណត់សមាជិកដែលទទួលបានប័ណ្ណសមធម៌ និងបន្តផ្តល់ប័ណ្ណសមធម៌ដល់សមាជិកដែលពុំទាន់ទទួលបាន ព្រមទាំងកំណត់ពីចំនួនសមាជិកមរណភាពដែលទទួលបានប្រាក់បេឡាមរណសង្គ្រោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ គឺជាផ្នែកមួយស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១សមាគម ដោយកំណត់អាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


