ព័ត៌មានជាតិ
អ្នកឧកញ៉ា ម៉ម វណ្ណឌី ជំរុញអតីតយុទ្ធជនបង្កើនផលិតកម្មកសិកម្ម ទោះជានៅរដូវប្រាំង
ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារសមាគមចុះពិនិត្យវឌ្ឍនភាពការប្រមូលម្ទេស និងការជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពដំណាំ និងការប្រមូលផលម្ទេស ការចិញ្ចឹមជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជន លោក អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍កោតសរសើរចំពោះគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានខិតខំប្រឹងប្រែងដាំម្ទេស និងចិញ្ចឹមថែទាំជ្រូកកណ្តុរ បើទោះជារដូវនេះជារដូវប្រាំងមានអាកាសធាតុក្តៅយ៉ាងណាក្តី តែបងប្អូននៅតែអាចថែទាំដំណាំម្ទេសបានល្អទទួលបានទិន្នផលច្រើន និងជ្រូកមានការរីកធំធាត់គួរឱ្យកត់សម្គាល់។

លោក អ្នកឧកញ៉ា ម៉ម វណ្ណឌី បានជំរុញ និងលើកទឹកចិត្តទៅអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងដាំ និងប្រមូលផលម្ទេស ចិញ្ចឹមជ្រូកកណ្តុរ ត្រូវតែខិតខំបន្តក្នុងការថែទាំដំណាំ សត្វចិញ្ចឹមឱ្យកាន់តែល្អប្រសើរ និងជាពិសេសត្រូវតាមដានឱ្យជាប់នៃការវិវត្តនានានៃបញ្ហាដែលរំខាន និងប៉ះពាល់ដល់ដំណាំម្ទេស និងជ្រូកដែលខ្លួនចិញ្ចឹម ហើយត្រូវសហការ និងឆាប់រាយការណ៍ពីបញ្ហានានាដែលជួបប្រទះទៅមេភូមិ មន្ត្រីកសិកម្មប្រចាំភូមិ និងប្រធានសហគមន៍ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


